Fri. Apr 18th, 2025

ខេត្តតាកែវ៖ អាសូរលោកតាម្នាក់ កាន់ប័ណ្ណក្រីក្រ ទៅពេទ្យភ្នែក ខេត្តតាកែវ គេថា៖ ប័ណ្ណនេះអត់បានការ ទាល់តែបង់លុយ ចំនួន ៥ម៉ឺនរៀល ទើបព្យាបាលអោយ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាហេតុធ្វើឲ្យលោកតា មានការមិនពេញចិត្តទាល់តែសោះ ចំពោះការបម្រើសេវា សុខាភិបាល របស់ពេទ្យភ្នែក ខេត្តតាកែវ នៅពេលដែលលោកតា ទៅពិនិត្យភ្នែក ដោយក្រុមគ្រូពេទ្យ នៅទីនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននិយាយថា “ លោកតា មកពិនិត្យភ្នែក ត្រូវបង់លុយមុនសិន តែលោកតាបានប្រាប់គ្រូពេទ្យវិញថា ខ្ញុំមានប័ណ្ណក្រីក្រ តែពេទ្យបានតបវិញថា ប័ណ្ណនេះ អត់បានការទេលោកតា ដល់តែលោកតាបង់លុយសិប បានពិនិត្យ និង ព្យាបាលឲ្យបាន”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពបានឲ្យដឹងថា លោកតាខាងលើ មានឈ្មោះ ប៉ុល ហ៊ី រស់នៅភូមិកំពង់លួង ឃុំកំពង់រាប ស្រុកអង្គបុរី ខេត្តតាកែវ ធ្លាប់ជាអ្នកគ្រប់គ្រងសារៈមន្ទីរ អង្គបុរី ដែលបច្ចុប្បន្ន ស្នាក់នៅវត្តកំពង់លួង ២នាក់យាយតា មានអាយុ ៨២ឆ្នាំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការរៀបរាប់ ពីលោកតា ប៊ុល ហ៊ី បានឲ្យដឹងថា គាត់បានឮថា ពេទ្យភ្នែក បានជូនដំណឹង ពីការពិនិត្យភ្នែក មិនយកលុយកាក់ ទើបគាត់ ២នាក់យាយរបស់គាត់ បាននាំគ្នាជិះទូកដរ ពីស្រុកអង្គរបុរីទៅ ទៅដល់ខេត្តតាកែវ ចំណាយលុយ អស់ចំនួន ៣៥,០០០ម៉ឺនរៀល ទៅដល់មន្ទីរពេទ្យភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនៅពេលគាត់ ចូលទៅក្នុងមន្ទីរភ្នែក គាត់បានសាកសួរ នៅពេលនោះគ្រូពេទ្យ ដែលនៅប្រចាំការ នៅទីនោះ និយាយថា លោកតា មកពិនិត្យភ្នែក ត្រូវបង់លុយ ៥ម៉ឺនរៀល ទើបពិនិត្យព្យាបាលជូនបាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាបន្តថា គាត់ប្រាប់ទៅពេទ្យវិញថា គាត់គ្មានលុយទេ ហើយពេទ្យប្រាប់វិញថា ត្រូវបង់លុយសិនលោកតា បានពិនិត្យជូនបាន នៅពេលនោះលោកតា បានឲ្យយាយរបស់គាត់ ទ្បើងទូកត្រទ្បប់មកផ្ទះវិញ មកយកលុយទៅបង់ពេទ្យ តែគាត់មិនមានលុយគ្រប់ទេ តែគាត់សុំឲ្យពេទ្យចុះថ្លៃខ្លះទៅ គាត់ថា ពេទ្យមិនព្រមចុះឲ្យទេ រហូតដល់គាត់ នឹងយាយគាត់ យកលុយមកបង់ឲ្យ ទើបគេពិនិត្យព្យាបាលឲ្យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានចោទសួរថា “បើជូនដំណឹងថា ពិនិត្យព្យាបាលមិនយកលុយចុះហេតុអ្វី ត្រូវឲ្យគាត់បង់លុយទៅវិញ ? ហើយគាត់មានប័ណ្ណ ក្រីក្រទៀត ។ លោកតាសំណូមពរ ឲ្យអាជ្ញាធរខេត្ត និង មន្ទីរសុខាភិបាលខេត្តតាកែវ ជាពិសេស ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាពិនិត្យមើលផង កុំទុកឲ្យពេទ្យភ្នែកមួយនេះ ធ្វើអ្វីៗ តាមតែចិត្តបែបនេះទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ លោក ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានឲ្យដឹងដែរថា ពេទ្យភ្នែក ក៍ដូចមន្ទីរពេទ្យបង្អែក ខេត្តដែរ គឺមិនយកលុយទេ បើមានប័ណ្ណ “ បសស ” និងប័ណ្ណក្រីក្រនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើទោះបីជាលោក ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានលើកឡើង យ៉ាងនេះក៍ដោយ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ នឹងមានវិធានការ ចំពោះមន្ទីរពេទ្យភ្នែក នៅខេត្តតាកែវ នេះផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

You may have missed