ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ខេត្តព្រះសីហនុ ទាំងមូល ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍ខេត្តមួយនេះ លើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងរឹង ដើម្បីទទួលបានអ្នកវិនិយោគទុនថ្មីៗបន្ថែមទៀត ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Wei Zheng អគ្គលេខាធិការរងនៃសហព័ន្ធសហគ្រិន និងសហគ្រាសខេត្ត Fujian ប្រទេសចិន ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ ថា កម្ពុជា-ចិន កំពុងឈានដល់ទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចិន ខណៈកម្ពុជាមានលក្ខណៈ អំណោយផលគ្រប់បែបយ៉ាង ដែលកំពុងទទួលបាននូវសុខសន្តិភាពពេញលេញ និងមានស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច ដែលជាទីចាប់អារម្មណ៍សម្រាប់ការចូលមកវិនិយោគពីក្រៅប្រទេស នៃគ្រប់ជាតិសាស្ត្រ ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បន្តថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទីតាំងនៅខេត្តព្រះសីហនុ ទាំងមូល ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍ខេត្តមួយនេះ នៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងរឹង ដើម្បីទទួលបានវិនិយោគទុនថ្មីៗបន្ថែមទៀត ។ ក្នុងនោះ នៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងខេត្តព្រះសីហនុចំនួន ៣៤ គម្រោង ដោយ ចំណាយទឹកប្រាក់អស់ចំនួន ១៥០ លានដុល្លារអាមេរិក រួមនិងគម្រោងឆ្នាំ ២០២០ គឺការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចម្ងាយ ១៩០គីឡូម៉ែត្រ ចំណាយទឹកប្រាក់អស់ចំនួនប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់បុព្វហេតុវិនិយោគ និងការអភិវឌ្ឍន៍ ។
ជាការឆ្លើយតប លោក Wei Zheng អគ្គលេខាធិការរងនៃសហព័ន្ធសហគ្រិន និងសហគ្រាសខេត្ត Fujian បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ដ៏មានសក្តានុពល ស្របពេលដែលប្រតិភូរបស់លោក ទើបមកពីទស្សនកិច្ច ស្វែងយល់នៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តនេះ ។ ជាមួយគ្នានេះដែរ លោក Wei Zheng ក៏បានបង្ហាញនូវទឹកចិត្តរីករាយ និងរង់ចាំស្វាគមន៍ចំពោះប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទៅទស្សនកិច្ចនៅខេត្ត Fujian នាពេលខាងមុខ តបតាមការអញ្ជើញរបស់ប្រតិភូ ខេត្ត Fujian ដើម្បីពង្រឹងទំនាក់ទំនង និងការដកស្រង់បទពិសោធន៍ការងារឲ្យកាន់តែខ្លាំងក្លាថែមទៀត ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ