ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក ឲ្យហើយនៅពាក់ កណ្តាលឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលកុ្រមការងារជំនាញ ចាប់ផ្តើមកំណត់ទី តំាងស្ថាបនា និងខួងដីយកទៅពិសោធន៍រួចរាល់។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងទាំងពីរខាងលើនេះ ចាប់ពីសប្តាហ៍នេះតទៅដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិង សិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ដែលមិនប្រឈម ទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ណាមួយកើតឡើងជាយថាហេតុ។
ថ្លែងក្នុងកិច្ចប្រជុំ រវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក ឃួង ស្រេង បានថ្លែងថា ការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះ ដោយសារតែមានការគាំទ្រ ពីប្រជាពលរដ្ឋចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់។ គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅតំបន់មុខផ្សារដើមគរក្រុមមន្រ្តីជំនាញបានចាប់ផ្តើមស្ថាបនាជាបណ្តើរៗហើយ ដូចជាការកំណត់ទីតំាងការដ្ឋាន ការខួងដីយកទៅពិសោធន៍ និងការដោះស្រាយផលប៉ៈពាល់ជាមួយប្រជាពលរដ្ឋ។
ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរ ម៉ុកវិញ នឹងចុះកំណត់ទីតំាង ស្ថាបនានៅសប្តាហ៍ក្រោយ ដោយសារក្រុមអ្នកជំនាញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ព្រោះស្ពានអាកាសនេះ នៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
លោកអភិបាលអៈអាងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២នេះ នឹងស្ថាបនាឡើងឲ្យធានាបានគុណភាពខ្ពស់បំផុតរហូតដល់៥០ឆ្នាំឡើងទៅ ពិសេសការរចនា ជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះ ទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លងកាត់បានដោយងាយស្រួល។
តំណាងក្រុមហ៊ុនស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងការស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២នេះ បានសន្យានឹងអនុវត្តតាមផែនការ ស្ថាបនាគ្រោងស្ពានទំាង២កន្លែងអោយ ហើយតាមការកំណត់ ហើយប្រកបដោយគុណភាព និងសោភ័ណភាពដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងពង្រីកគម្រោងការស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ពិសេសរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ