រថយន្តដឹកឥដ្ឋបុកជាមួយនឹងរថយន្តសាលាក្រុងបណ្ដាលឲ្យខូចខាតទាំងសង្ខាង!!!
ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍ទៀតហើយនៅទួលពង្រសង្កាត់ចោមចៅ 1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅព្រឹកវេលាម៉ោង 7:00ថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2019 នេះរវាងរថយន្តដឹកឥដ្ឋបុករថយន្តសាលាក្រុងរាជធានីភ្នំពេញបណ្ដាលឱ្យរថយន្ដក្រុងខូចខាតផ្នែកខាងក្រោយចំណែកឯរថយន្តដឹកឥដ្ឋខូចខាតផ្នែកខាងមុខ.តាមប្រភពបានដឹងថាគេឃេីញរថយន្តដឹកឥដ្ឋបុកពីក្រោយរថយន្តសាលាក្រុងពេញទំហឹងបង្កអោយរងការខូចខាតទាំងសង្ខាងដូចគ្នា.
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ