ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩នេះសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងចំអកឱ្យលោកសម រង្ស៉ី ដែលបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញទាំងរខេករខាក រញ៉េររញ៉ៃពិបាកមើលជាងឆាវឆាវចាញ់បាក់ទ័ពក្នុងរឿងសាមកុកទៅទៀត។សម្តេចហ៊ុន សែនបានបញ្ជាក់ថារខេករខាកខ្ញុំមិនចង់និយាយទេ។ប៉ុន្តែរូបភាពយប់មិញអា Fresh News ផ្សាយល្អមើលអស់ទាស់ហើយ វារញ៉េរញ៉ៃ ដែលហៅថា អានេះយ៉ាប់ជាងឆាវឆាវបាក់ទ័ព»។
សម្តេចបានថ្លែងបន្តថា «ឥឡូវ(យន្តហោះ)អត់ទាន់ចុះទេ !មាតុភូមិនិវត្តន៍ម៉េចបានយើងប្រើអញ្ចឹងគឺស្រុករបស់គេ (សម រង្ស៉ី) មិនមែនខ្មែរឯណា ស្រុករបស់គេបារាំងតើ គេធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីរដ្ឋប្រហារត្រូវបរាជ័យ»។កាលពីថ្ងៃទី០៦ ខែវិច្ឆិកា នាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានដាក់ចេញបទបញ្ជារួចហើយ ដោយមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ ដើម្បីឆ្លងចូលមកកម្ពុជាទេ។តាមគម្រោង លោកសម រង្ស៊ី និង ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដទៃទៀតនឹងដឹកនាំពលករខ្មែរនៅប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារប៉ោយប៉ែត។ ប៉ុន្តែទាំងនៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនកម្ពុជាថៃដទៃទៀត ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង នៅចំពោះមុខគម្រោងរបស់លោក សម រង្ស៊ីនេះ។ មិនត្រឹមតែប៉ុណ្ណោះ ទាហានថៃនៅតាមច្រកព្រំដែនកម្ពុជា-ថៃវិញ ក៏បានបិទប្រកាសស្វែងរកចាប់ខ្លួនលោកសម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងមួយចំនួនទៀតដែរ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង