
ភ្នំពេញ៖ បុរសម្នាក់មិនដឹងផឹកស៊ីស្រវឹងមកពី ណា ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង លឿនចុះពីស្ពានជ្រោយចង្វារកម្ពុជា-ជប៉ុន ត្រង់ទៅបុកឡើងសួនរង្វង់មូលតាព្រហ្ម សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុច រង្វង់មូលតាព្រហ្មជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដារឌ្រីមសង់ស៊េរី ឆ្នាំ២០១៣ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BQ-465 ក្នុងទិសដៅពីលិចទៅកេីត ចុះពីលើស្ពានជ្រោយចង្វាយ៉ាងលឿន ត្រង់ទៅបុក ឡេីងសួនរង្វង់មូល តាព្រហ្ម សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។
ក្រោយពេលកើតហេតុនគរបាលដែលប្រចាំការ នៅរង្វង់មូលតាព្រហ្ម បានពិនិត្យនៅលើខ្លួនជនរងគ្រោះឃើញមានទូរស័ព្ទចំនួន៤ គ្រឿងនិងលុយជាង១០ម៉ឺន៛ហើយ ក្រោយពីបញ្ចូនជនរងគ្រោះឡេីងរថយន្តសាមុយរួចចរាល់សមត្ថកិច្ចបានយកកទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមទាំងម៉ូតូយក ទៅរក្សាទុកនិងដើម្បីរង់ចាំក្រុមគ្រួសារនិងសាច់ញាតិយកឯកសារពាក់ពន្ធ័មកបញ្ជាក់ ទេីបសមត្ថកិច្ចនឹងប្រគល់ឲ្យវិញ។





More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច