ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពព័ត៍មានដែលអង្គភាពយើងខ្ញុំបានដឹងមកថា ក្នុងរយះពេលកន្លងមកដែល លោក សៀក មុន្នី ចៅហ្វាយស្រុកអូររាំងទើបនឹងឡើងកាន់តំណែងថ្មីៗនេះ ក្នុងស្រុកអូររាំងទាំងមូលពោពេញទៅដោយរឿងអាស្រូវជាច្រើនមិនចេះចប់ ពីបញ្ហារំលោភទន្ទ្រានយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។
ជាក់ស្តែងរយះពេលថ្មីៗនេះដែរអង្គភាពសារព័ត៍មានមហាហង្សបានទទួលព័ត៍មានយ៉ាងច្បាស់ថា÷សព្វថ្ងៃនេះ លោក សៀក មុន្នី ចៅហ្វាយស្រុកអូររាំងបាននឹងកំពុងប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនអោយឈរឈ្មោះកាន់កាប់នឹងប្រើប្រាស់ដីធ្លីរបស់រដ្ឋជាច្រើនកន្លែង។ ដូចជាបញ្ជាអោយកូនចៅរបស់ខ្លួនចុះរៀបចំដីធ្លីរបស់រដ្ឋអោយស្របច្បាប់ដើម្បីលក់បន្តអោយឈ្មួញ រីឯបញ្ហាមន្ត្រីសាលាស្រុកអូររាំងចំនួន3រូបនិងមន្ត្រីពន្ធនាគាខេត្តមណ្ឌលគិរី1នាក់ ដែល លោក សៀក មុន្នីហៅអោយមកឈរឈ្មោះលើដីរដ្ឋនោះរួមមានដូចខាងក្រោម ÷
ទី1/លោក សុខ សុវណ្ណរិទ្ធ តួនាទីជានាយករងរដ្ឋបាលសាលាអូររាំង
ទី2/ លោក យាន សុខជា តួរនាទីជាប្រធានការិល័យស្រុកអូររាំង
ទី3/ លោក សាលី ប៉ោ តួរនាទីមន្ត្រីសាលាស្រុកអូររាំង
ទី4/លោក ង៉ែត ធឿន តួរនាទីមន្ត្រីពន្ធនាគាខេត្ត
តើមន្ត្រីរបស់សាលាស្រុកអូររាំងទាំងបីរូបនឹងមន្ត្រីពន្ធនាគាមួយរូបដែលបានរៀបរាប់មកពីខាងលើពួកគាត់មានសិទ្ធិកានកាប់ដីធ្លីរបស់រដ្ឋដែលមិនមានទំហំច្បាស់លាស់នោះដែរឬទេ? ម្យ៉ាងវិញទៀតអ្វីដែលសំខាន់នោះ ហេតុអ្វី លោក សៀក មុន្នី ចៅហ្វាយស្រុកអូររាំង លោកត្រូវបានប្រថាប់ត្រាទៅលើឯកសារដីធ្លីរបស់មន្ត្រីទាំងនោះដោយមិនមានមូលដ្ឋាននិងទំហំច្បាស់លាស់? តើមានការទទួលស្គាល់ពីភូមិឃុំស្របគ្នាដែរទេ?
បើនិយាយអោយស្រួលស្តាប់ទៅ គឺថាលោក សៀក មុន្នី បានបោះត្រាជាមុនសិនទើបបញ្ជូនទៅអោយមេឃុំ មេភូមិជាក្រោយ ស្មើរនឹងការបញ្ជាទៅលើមេឃុំ .ស្មៀនឃុំ .មេភូមិ អោយធ្វើកិច្ចកាទាំងនោះ ពួកគាត់ពុំហ៊ានជំទាស់នោះឡើយដោយយោងឃើញស្រុកបានបោះត្រាហើយនោះ។
ជុំវិញបញ្ហាខាងលើនេះ គឺមានតែសំណូមពរដល់ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីជា ពិសេសសម្តេចក្រឡាហោម ស ខេង មេត្តាជួយពិនិត្យ នឹងបើកការស៊ីបអង្កេតទៅលើលោក សៀក មុន្នី ចៅហ្វាយអូររាំងផងទាន តើការពិតជាក់ស្តែងយ៉ាងណា។
អង្គភាពសារព័ត៍មានមហាហង្សយើងរង់ចាំការបំភ្លឺបកស្រាយរៀងរាល់ម៉ោងធ្វើការ តាមរយះលេខទូរសព្ទ័ 092 700 688 /097 4444 847 សូមទ្រង់ ឯកឧត្តមចូលរួមតាមដានរាល់ព័ត៍មានបន្ថែមទៀតនៅលេខក្រោយៗបន្ត៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ