Thu. Nov 21st, 2024

ត្បូងឃ្មុំ៖រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០៨​មក​ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​នេះ​។​ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ដូច​ជា​ចោរ​ លួច​ ឆក់​ ប្លន់​ស្ទើរ​រាល់ថ្ងៃ​នៅទឹកដីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​មេខ្លោងឈ្មោះទ្រីនិង​ឈ្មោះធា បើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ យ៉ាង​គឃ្លើន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលស្រុក​ត្បូងឃ្មុំ ក៏ដូចជា​អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ទន្ទឹមនឹងនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ។ ដោយ​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ​។ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោងវង់​បៀ​រនិងចែកចាយគ្រឿងញៀនមានលក្ខណៈទ្រង់ទ្រាយ​ធំ ត្រូវបាន​ឈ្មោះទ្រីនិង​ឈ្មោះ ធាបើក​លេង​ក្នុង​ចំ​ការចំប៉ី ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​មេមត់ ហើយ​ចាប់ផ្ដើម​ពី​ម៉ោង​១២​ថ្ងៃត្រង់​រហូតដល់​ព្រលប់ឬ​ដល់​យប់​ជ្រៅ​ទៀតផង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថាមន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក បានដឹង​យ៉ាងច្បាស់​ជុំវិញ​ករណី​ឈ្មោះ ធា និង​ឈ្មោះ ទ្រី បើក​សង្វៀន​បញ្ជល់មាន់​និងចរាចរគ្រឿងញៀនក្នុង​ចម្ការ​ចំប៉ី ។ប៉ុន្តែ​គេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​ទៅវិញ​ដោយចាត់ទុកថាជាប្រភពចំណូលរបស់ខ្លួន។ពាក់ព័ន្ធនឹងការលើកឡើងពីកង្វល់របស់ប្រជាពលរដ្ឋសារពត៌មានយើងបានទាក់ទងទៅលោកអភិបាលខេត្តនិងលោកស្នងការខេត្តត្បូងឃ្មុំដែរនៅព្រឹកនេះតែមិនលើកទូរស័ព្ទ។ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជប់បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ក្នុង​មូលដ្ឋាន​ពួកគាត់ នាំ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ព្រមទាំង​បទល្មើស​គ្រឿងញៀន​ផងដែរ​ធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវ​បាន​រាជរដ្ឋាភិបាល​ អនុម័ត​ឲ្យ​អនុវត្ដន៍​កាលពី​ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ ដោយ​ក្នុង​នោះ​មាន​ប្រាំ​ចំណុច​ ទី​១​ គ្មាន​សកម្មភាព​លួច​ ឆក់​ ប្លន់​គ្រប់​ប្រភេទ​ ទី​២​ គ្មាន​ការ​ផលិត​ ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ទី​៣​ គ្មាន​អំពើ​អនាចា​រ្យ​ ការ​ជួញដូរ​ស្ដ្រី​ និង​កុមារ​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ទី​៤​ គ្មាន​ក្មេង​ទំនើង​ និង​ទី​៥​ គ្មាន​ការ​លែង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់យ៉ាង​ក្នុង​ប្រទេស​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់និងបទល្មើសគ្រប់ប្រភេទជាដើម​។ល្បែងស៊ីសងត្រូវបា​នគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាពដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង។ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោងនិងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕ដោយ៖លោកស្រីជាគន្ធា

You may have missed