សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកានេះការកើនឡើងនៃករណីគ្រោះថ្នាក់ចរាចរណ៍គឺជាសញ្ញាមិនល្អហើយអ្នកពាក់ព័ន្ធត្រូវចូលរួមជួយគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ថា និន្នាការកើនឡើងនៃករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាគឺជាសញ្ញាមិនល្អ ហើយលោកក៏ទទួលស្គាល់។ប្រសិនបើមានការរិះគន់ថាចំណាត់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់រដ្ឋាភិបាលបរាជ័យ។ប៉ុន្តែសម្តេចស ខេងក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធជួយគ្នាជាមតិយោបល់ និងគំនិត ដើម្បីដោះស្រាយបញ្ហានេះ ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហារួមទាំងអស់គ្នា។ ការអះអាងរបស់សម្តេចធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលរៀបចំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល១០ ខែឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣ ៤៥៣លើក កើនឡើង៧៦១លើក ឬប្រមាណ២៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៨។ ចំណែកអ្នកស្លាប់មានចំនួន ១ ៦៦៥នាក់ កើនឡើង ១៥១នាក់ និងចំនួនអ្នករបួសមាន៥ ២១២នាក់ កើនឡើង១ ៣០៦នាក់ ឬ៣៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨កន្លងទៅ។ ក្នុងរបាយការណ៍ដដែល ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើនឡើងនៅក្នុងរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, កណ្តាល, និងខេត្តកំពង់ស្ពឺ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ