
- ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង បង្កដោយខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ ប្រុស រថយន្តរងគ្រោះមាន ម៉ាក camary កែឆ្នៃពណ៌ទឹកប៉ិច បានក្រឡាប់ធ្នាក់ចូលក្នុងប្រឡាយ ស្ថិតនៅត្រងចំនុច លូអែន ផ្លូវបំបែកជាបួនភូមិកំណប់ ព្រំប្រទល់ ភូមិបន្សាយរាក់ ស្ថិតក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង អ្នកស្លាប់មានឈ្មោះដូចខាងក្រោម ៖
ទី១. ឈ្មោះ និត សំអាង ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិ ពុរ សង្កាត់ សំរោង (ស្លាប់) ។
ទី២. ឈ្មោះ ឈុន ឆក ភេទប្រុស រស់នៅភូមិ គោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល (ស្លាប់) ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍បន្សាយរាក់ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខេត្ត និងគ្រូពេទ្យ ចុះត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួច ក៏ធ្វើកំណត់ហេតុប្រគល់ និង ដឹកសាកសព ប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ។
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ