
ក្រុងព្រះសីហនុ-មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះបន្តគ្នា រវាងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រថយន្តតូច២គ្រឿងនិងរុឺម៉កមួយគ្រឿងទៀត នៅផ្លូវសាលាខេត្ត ម្តុំជិតស្តូបមិត្តភាពកម្ពុជា វៀតណាមក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ព្រឹកថ្ងៃ២៦វិច្ឆិកា២០១៩នេះ បណ្តាលអោយមនុស្ស២នាក់រងរបួស ក្នុងនោះមានជនជាតិចិនម្នាក់ដែរ ដែលជាភាគីខាងរថយន្តតូច។ បើតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចថា ហេតុការណ៍នេះផ្តើមចេញពីរថយន្តដឹកទំនិញ ហ្វ្រាំងមិនសុី ជ្រុលទៅបុកប៉ះយានយន្តនៅខាងមុខ រួចក៍កើតជាហេតុការណ៍បុកប៉ះបន្តគ្នា។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក៍បានចុះអន្តរាគមន៍ដោះស្រាយតាមនិតិវិធី ចំណែកអ្នករងរបួសក៍ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ