
រថយន្តរលុតបុកកង់បីឥណ្ឌាទៅគៀរថយន្តមួយគ្រឿងទៀតខណៈកំពុងឈប់ស្តុប
ភ្នុំពេញះមានការភ្ញាក់ផ្អើលមួយដោយមានរថយន្តបុកបន្តកន្ទុយគ្នាកើតឡើងនៅវេលាម៉ោង 11 និង 30 នាទីថ្ងៃទី 26 ខែ ខែវិច្ឆិកាឆ្នាំ 2019នៅលើកំណាត់ផ្លូវ 371ក្នុងសង្កាត់ទួលទំពូង 2 ខណ្ឌខណ្ឌបឹងកេងកងរាជធានីភ្នំពេញបង្កឡើងដោយរថយន្តពណ៌ត្រេអ៊ីដែលមានស្លាកលេខលេខខេមរៈភូមិន្ទ01.2.1224រលត់ម៉ាស៊ីនជ្រុលទៅបុកកង់បីឥណ្ឌាដែលមានស្លាកលេខភ្នំពេញ 11 HD24:16ខណៈកង់បីឥណ្ឌាកំពុងឈប់ស្តុកហើយក៏ខ្ទាតទៅប៉ះរថយន្តមួយទៀតដែលមានដែលមានស្លាកលេខភ្នំពេញ 2 BA 08 62ដែលកំពុងឈប់ដែរ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថសហើយមុនពេលកើតហេតុគេឃើញកង់បីឥណ្ឌាកំពុងតែឈប់ស្តុកមួយសន្ទុះក្រោយមកក៏ឃើញរថយន្តដែលពណ៌ត្រេអ៊ីមានពាក់ស្លាកលេខខេមរភូមិន្ទបើកមកដល់តុក៏រលត់ម៉ាស៊ីនទៅបុកកង់បីឥណ្ឌាពេញទំហឹងពីក្រោយបណ្ដាលឱ្យទៀតទៅប៉ះរថយន្តមួយគ្រឿងទៀតនៅឯនោះចំណែករថយន្តបង្កក៏ឡើងខឿនឡើងទ្រូងផ្លូវម្ខាងកង់ម្ខាងទៀតធ្វើឲ្យកកស្ទះនៅកន្លែងកើតហេតុជាខ្លាំង។
ក្រោយពេលកើតហេតុភាគីបង្កនិងភាគីរងគ្រោះក៏ចរចាគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុដោយរថយន្តបង្កសងទៅភាគីរងគ្រោះកង់បីឥណ្ឌាចំនួន 200 ដុល្លារនិងសងទៅរថយន្តមួយគ្រឿងទៀតចំនួន 150 ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងដោយមិនចាំបាច់សមត្ថកិច្ចដោះស្រាយឡើយ។
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ