ស្វាយរៀង៖លោកខាត់ សារ៉ាត់ប្រធាននគរបាលអន្តោប្រវេសន៍និងជាប្រធានច្រកអន្តរជាតិបាវិត ដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀង ជាប់ច្រកព្រំដែនម៉ុកបាយ នៃខេត្តតៃនិញរបស់វៀតណាមដែលជាច្រក សេដ្ឋកិច្ចដ៏មមាញឹកក្នុងការដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់ក៏ដូចជាលំហូរចូលភ្ញៀវទេសចរបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។ប៉ុន្តែមន្ត្រីតូចតាចបានរអ៊ូរទាំរឿងដែលលោកខាត់ សារ៉ាត់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបាវិតមិនសូវចូលប៊ុយរ៉ូធ្វើការដូចមេកើយមុនៗនោះទេ គឺភាគច្រើនមន្ត្រីធ្វើការងារជាមួយលោកខាត់ សារ៉ាត់តាមរយៈទូរស័ព្ទ។ក្រោមការគ្រប់គ្រងរបស់លោកខាត់ សារ៉ាត់គេសង្កេតឃើញច្រកអន្តរជាតិបាវិត មានភាពអសកម្មជាច្រើនដោយសារតែលោកខាត់ សារ៉ាត់សោះ អង្គើយនឹងការងារឬបណ្តែតបណ្តោយ ឲ្យមន្ត្រីក្រោមឱវាទគាបជំរិតប្រជាពលរដ្ឋខ្មែរដែលត្រូវ ទៅព្យាបាលជំងឺឬសង្គ្រោះបន្ទាន់នៅវៀតណាម ហើយគ្មានលិខិតឆ្លងដែនត្រូវបង់លុយក្នុងម្នាក់ចំនួន២០ដុល្លារអាមេរិកហើយទាំងទៅទាំងមក ត្រូវបង់លុយចំនួន៤០ដុល្លារដោយគ្មានករណីលើកលែងដោយផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។មន្ដ្រីនគរបាល អន្ដោប្រវេសន៍ ប្រចាំច្រកអន្តរជាតិបាវិត-ម៉ុកបាយក៏បានលាតត្រដាងរឿងអាស្រូវពុករលួយ របស់លោកខាត់ សារ៉ាត់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបាវិតដែលសម្ងំកើបផលប្រយោជន៍ យកទៅធ្វើមានធ្វើបានតែម្នាក់ឯង មិនគិតគូរពីជីវភាពរស់នៅរបស់មន្ត្រីតូចតាច ហើយការចេញលិខិតវីអាយភី សម្រាប់ផ្ដល់ជូនជនជាតិវៀតណាមលោកខាត់ សារ៉ាត់ដើម្បីមានអាទិភាពចេញចូលឆ្លងដែនដោយសេរីបែបនេះ គឺជាអំពើពុករលួយ យូរយារណាស់មកហើយមិនទាន់មានការ កែទម្រង់នៅឡើយទេ។មន្ត្រីតូចតាចបានឲ្យដឹងថា ជនជាតិវៀតណាម ដែលមកបម្រើការងារ តាមកាស៊ីណូនៅក្រុងបាវិត រាប់រយរាប់ពាន់នាក់ បានចូលមកធ្វើការពេលព្រឹក ត្រឡប់ទៅវៀតណាមវិញ ពេលល្ងាចឬយប់ពួកគេមានអាទិភាពចេញចូល ឆ្លងដែនដោយសេរី ក៏ព្រោះតែជនជាតិវៀតណាមទាំងនោះ ត្រូវបានលោកខាត់ សារ៉ាត់ចេញលិខិតវីអាយភី មានសុពលភាពយ៉ាងតិចពី ៦ខែទៅ១ឆ្នាំ ។ អំពើពុករលួយបែបនេះ បានកើតមានជាយូរមកហើយ មិនមែនជាគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុង អនុក្រឹត្យលេខ ៦៤អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ នោះទេ។លោកខាត់ សារ៉ាត់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបាវិតមិនត្រឹមតែពាក់ព័ន្ធ អំពើពុករលួយចេញលិខិតឱ្យជនជាតិវៀតណាមប៉ុណ្ណោះទេ គាត់រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសមត្ថកិច្ចស្ថាប័នផ្សេងៗ ខណៈដែលគាត់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នផ្សេងតាមតែទំនើងចិត្ត ។ ដូចជានៅក្នុងអនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ នគរបាល អន្ដោប្រវេសន៍មានតួនាទីត្រួតពិនិត្យ អ្នកធ្វើដំណើរចេញ-ចូលប្រទេស(មនុស្សនិងឯកសារធ្វើដំណើរ) និងសហការជាមួយស្ថាប័នពាក់ព័ន្ធ។ លោកខាត់ សារ៉ាត់ក្នុងតួនាទីជានាយប៉ុស្ដិ៍ នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិបាវិត មានសិទ្ធិគ្រប់គ្រងបារ៉ាស់ផងនោះ គាត់អាចប្រមូលផលប្រយោជន៍ តាមគ្រប់មធ្យោបាយដូចជា អ្នកធ្វើដំណើរចេញ-ចូល ទំនិញគ្រប់ប្រភេទ ទាំងរថយន្ដតូច រថយន្ដធំ ត្រូវតែបង់ប្រាក់ក្បាលឡាន។ គេល្បីជាយូរមកហើយថា លោកខាត់ សារ៉ាត់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបាវិតបានឃុបឃិតឲ្យមានការ ហូរចូលទំនិញគេចពន្ធ និងបិទភ្នែកឲ្យរថយន្ដក្រុង ដឹកអ្នកដំណើរបង្កប់ទំនិញគេចពន្ធ ចូលស្រុកខ្មែរយ៉ាងអនាធិបតេយ្យ។ ចំណូលយ៉ាងច្រើនសន្ថឹកសន្ធាប់ក្នុងមួយខែៗ លោកខាត់ សារ៉ាត់ទុកសម្រាប់ខ្លួនឯង និងផ្គត់ផ្គង់ថ្នាក់លើ ទើបគាត់អាចធ្វើអ្វីៗ បានតាមតែទំនើងចិត្ត មិនដែលមានការដាក់ពិន័យ។រាល់ចោទប្រកាន់នេះអង្គភាពយើងបានទាក់ទងទៅលោកខាត់ សារ៉ាត់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបាវិតនៅព្រឹកនេះដែរតែលោកមិនលើកទូរស័ព្ទ៕ដោយ៖មឿនសុគា
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប