Thu. Nov 21st, 2024

បាត់ដំបង ៖ ​លោ​ក ​អ៊ុ រតនា និ​ងលោក ​ជ័យជន​តារា កំពុងរងការរិះគន់អំពីក្រុមឈ្មួញ ​និងក្រុមហ៊ុនដឹកទំនិញអំពីការចាត់ចែងឲ្យមន្ត្រីគយដែលជាដៃជើងរបស់ខ្លួនប្រមូលសេដ្ឋកិច្ចតាមរយៈក្រុមឈ្មួញដែលមិនបង់ពន្ធមិនគ្រប់ តាមការនាំចូលនូវទំនិញខុសច្បាប់ងាយស្រួលប្រមូលលុយស្រ់ង​ដើមឆាប់រួចខ្លួន ​និង​ប្រមូលលុយចែកគ្នាធ្វើមានបានដើម្បីយកមួយចំណែកមុខតំណែង ដែលកំពុងឈរជើងនៅកន្លែ​ងខ្លាញ់ប្រចាំ ច្រកទ្វារអន្តរជាតិដូង ហើយអ្នកទាំងពីរកំពុងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីគយធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង។

​ប្រភ​ពបានបង្ហើបឲ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ ​និង​ទំនិញបង់ពន្ធមិនគ្រប់ដូចជាប្រេងម៉ាស៊ីនម៉ា​គំនរ ​តើកំពុងកើតមាននៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ ដំបង និ​ងទំ​និញផ្សេងៗក្នុ​ងចំ​ណុចច្រករំ​ដួល ​ច្រក​អូរអន្លក់ ច្រ​កតំ​បន់បឹងឆ្នាំង ធ្វើ​​ឲ្យចំ​ណូលថវិកា ជាតិខាតបង់យ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ក្រុមឈ្មួញបាននាំ ចូលទំនិញបង់ពន្ធមិនគ្រប់តាមរយៈអំពើ សូកប៉ាន់ គឺក្រុមគយបង្កើតឲ្យមាននូវអំពើពុក រលួយ បំបាត់ពន្ធចំណូលទ្រង់ទ្រាយធំដូចជា ទំនិញប្រេងម៉ាស៊ីន របស់មេឈ្មួ ឈ្មោះចែ ធារី ដែលកំពុងនាំចូលរាល់ថ្ងៃក្នុងមួយថ្ងៃ ៗ៥ រថយន្តទៅ១០ រថយន្តយីឌុប ដោយសារតែលោក អ៊ុ រតនា បើកដៃឲ្យលោក ជ័យ ជនតារា ជាអ្នកចាត់ចែងនូវទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ទាំងនោះ។

ទំ​និ​ញដែលហូរចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិដូងស្រុកកំរៀងគឺ មានគ្រឿងបន្លាស់រថយន្ត ម៉ូតូ សំបកកង់រថយន្ត ស៊ីម៉ង់ក្បឿង និងទំនិញផ្សេងទៀតពិសេសប្រេម៉ាស៊ីន ដែលក្នុងមួយថ្ងៃៗដឹកចាប់ពី ៥ – ៧ទៅ១០រថយន្តយីឌុបដែលគេចាប់ដឹកក្នុងម៉ោង ១០ ១១ ១២ ថ្ងៃត្រង់។

ម​ន្ត្រីគយ​ម្នាក់​បានខ្សឹបប្រាប់ថា ល្បិ​​ចបន្លំពន្ធរបស់ជំនាញគយគឺ ​ស៊ីដោ​យស្របច្បាប់គ្រាន់តែលួចបន្លំបង្កាន់ដៃនាំចូល នូវប្រ​​​​ភេ​​ទទំនិញនាំ ចូលបង់ពន្ធខ្ពស់មកបង់ពន្ធ ​ជាប្រភេទ​ទំនិញចម្រុះហើយការបង់ពន្ធទំនិញចំរុះនេះទៀតគឺ ​ប​ង់យ៉ាងច្រើនត្រឹមពាក់ កណ្ដាលប៉ុណ្ណោះ។ ជាធម្មតាទាំងច្រកតំបន់ច្រកទ្វេភាគី ​និង​ច្រ​កអន្ត​រជា​តិ ​ឈ្មួញ​បាន​ដឹកទំនិ​ញឆ្លងកាត់ច្រកព្រំ ដែនចាប់ពីម៉ោង៧​ព្រឹកដល់ល្ងាចបើនៅ ​ច្រកដូងគឺចាប់ពីម៉ោង ១០ -១១ ទៅ ដល់ម៉ោង ៥-៦ យប់ចប់ម៉ោងរដ្ឋបាល។ ប៉ុន្តែមន្ត្រីគយពុករលួយបានអនុញ្ញាតឲ្យរថយន្តដឹកទំនិញឆ្លងកាត់ចាប់ពីម៉ោង ៩ និង០០នាទី ដល់ម៉ោង១០ យប់គឺមានច្រកបឹងឆ្នាំង និងច្រកអន្តរជាតិដូង។ មិនត្រឹមខុសច្បាប់រដ្ឋបាលប៉ុណ្ណោះទេ រាល់សកម្មភាពហូរចូលទំនិញបែបនេះត្រូវគេដាក់ការ សង្ស័យថាជាទំនិញគេចពន្ធ ឬទំនិញខុសច្បា ប់ដែលជាប្រភពចំណូលលុយខ្មៅរបស់ លោក អ៊ុ រតនា និង លោក ជ័យជនតារា ប្រមូលច្រកហោប៉ៅ។ ករណីនេះគយច្រកទ្វារកូយសាខាគយចល័តសុទ្ធតែបានសើមមាត់ សើ មកគ្រប់ៗគ្នាហេតុនេះធ្វើឲ្យឈ្មួញក្តៅក្រ ហាយជាខ្លាំងថារកស៊ីយកលុយចិញ្ចឹមតែគេ ហើយពេលគេមិនពេញចិត្តគេចាប់ផាកពិន័យ។

ទាក់ទងទៅនឹងការរិះគន់ខាងលើអ្នកព័ត៌មានយើងបានទំនាក់ទំនងដើម្បីសុំការបកស្រាយ អំពីលោក អ៊ុ រតនា ប្រធានការិយាល័យគយ និងរដ្ឋករប្រចាំច្រកអន្តរជាតិដូង ប៉ុន្តែមិនអាចទាក់ទងបាន។

ចំណែកលោកជ័យជនតារា អនុប្រធានការិយាលយ័គយ និង រដ្ឋករ ជំនួយការប្រធានលើការងាររដ្ឋបាល និងគ្រប់គ្រង បាននិយាយថារូបគាត់មិនបានដឹងទេ ទាក់ទងនឹងការអនុញ្ញាតិឲ្យទំនិញរបស់ចែធារីនាំប្រេងចូល មកកម្ពុជា តាមច្រកដូង គាត់រវល់រឿងបញ្ជីរបស់គាត់បើ អ្នកប្រាប់លោកហើយបានដឹងសូមទៅសួរគេចុះ៕

You may have missed