Thu. Nov 21st, 2024

ប្រភពពីមន្រ្តីតូចតាចបានខ្សឹបថាក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ស្រុក​អង្គស្នួលខេត្តកណ្តាលបានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ទាំងនោះគិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយហើយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ដឹក​លើស​ទម្ងន់​ឬមិន​លើស​ទម្ងន់​នោះទេឲ្យបានលុយដាក់ហោប៉ៅទោះបីផ្លូវចេះតែខូចក៏មិនខ្វល់​។ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិលេខ​៤​ចូលមក​រាជធានី​ភ្នំពេញ បានខ្សឹបថា​ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​គឺ​ត្រូវតែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​អង្គស្នួលតាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការរំខាន​។ ចំណែក​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលបាន​ខ្សឹបឲ្យ​ដឹងថា​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាលគឺជា​អ្នក​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងស្រុក​អង្គស្នួលប្រមូល​លុយ​តាមរបៀប​ពុករលួយ​​។​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្តាលបានខ្សឹប​ឲ្យ​ដឹងទៀតថា​អំពើពុករលួយ​របស់លោកម៉ឹង យូឡេងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលគឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ​ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទៅវិញ​។ឥឡូវនេះ​ប្រភពពី​ក្រុមមន្ត្រី​រាជការ​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បាន​បង្ហើប​និងខ្សឹបឲ្យ​ដឹងថា​លោកម៉ឹង យូ​ឡេងដែលជា​ប្រធាន​មន្ទីរ​និង​​បក្ខពួក​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលជាបន្ទាន់​។ប៉ុន្តែអង្គភាពយើងបានព្យាយាមទាក់ទងទៅលោកម៉ឹង យូឡេងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូនខេត្តកណ្តាលនិងលោក ជួរ ឈុន​ឡេង ដែលជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្តដែរនៅព្រឹកនេះតែមិនទំនាក់ទំនងបាន។មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្តាល បានបញ្ជាក់​ថា​លោក ជួរ ឈុន​ឡេង ដែលជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​ពី​រថយន្ត​ដឹកទំនិញ ដឹក​ថ្ម ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស យ៉ាង​សប្បាយចិត្ត​បើទោះបី​រថយន្ត​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង និង​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​បំផុត ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ហើយ​គួរ​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​ក្រោមឱវាទ។​ទាក់ទង​បញ្ហា​ខាងលើនេះ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣​ជាពិសេស​ឆ្លងកាត់​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​កំពង់ទួល ស្រុក​កណ្តាលស្ទឹង និង​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ បាន​ឲ្យ​ដឹងថា​បើទោះបី​ពួកគាត់​ដឹកទំនិញ​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ទៅតាម​ការកំណត់​ដែរ​ទើប​អាច​ចៀស​ផុតពី​ការ​ធ្វើទុក្ខបុកម្នេញ​។ ជាងនេះទៅទៀត​លោក ជួរ ឈុន​ឡេង ដែលមាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង បាន​បង្កើត​ក្រុមមន្ត្រី​ចល័ត​ឲ្យ​ធ្វើ​សកម្មភាព​តាម​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស ដឹក​ថ្ម ដែល​បើកបរ​តាម​ផ្លូវលំ​ក្នុងភូមិ​យ៉ាង​កំរោល​ទៀតផង​។ ដូច្នេះ​ល្មម​ដល់ពេល​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់ការ​ទៅលើ​មន្ត្រី​ពុករលួយ​តាមច្បាប់​។សូមជម្រាបជូនដែ​ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងនៅខេត្តកំពតនាព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩បានលើកឡើងថាការខូចខាតផ្លូវមួយចំនួនដោយសារគ្រោះធម្មជាតិនិងផ្លូវមួយចំនួនរងការខូចខាតដោយសារប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទទួលសំណូកហើយអនុញ្ញាតឲ្យរថយន្តដឹកលើសទម្ងន់បន្តដំណើរទៅមុខទៀតដោយមិនបានឃាត់ទុកដោះស្រាយទៅតាមនីតិវិធីច្បាប់នោះទេ។សម្តេចហ៊ុនសែនបានបញ្ជាក់ថា“យើងពង្រឹងគុណភាព(ផ្លូវ)ឡើងបន្តិច។ប៉ុន្តែវាមិនស្របជាមួយទម្ងន់ដែលជាស្ដង់ដារនៃប្រទេសនានាគេបានផលិតរថយន្តសម្រាប់ប្រើប្រាស់នោះទេ។អ៊ីចឹង!យើងត្រូវដាក់ជញ្ជីងថ្លឹងហើយជញ្ជីងមានណាគិតតែពីថ្លឹងទៅត្រង់ថ្លឹងប៉ុន្មានអីប៉ុន្មានអត់ដឹង! ជួនកាលសូកលុយបន្តិចទៅប្រុចបាត់” ។សម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងថានាថ្ងៃខាងមុខការស្ថាបនា ផ្លូវនឹងត្រូវប្រើប្រាស់ស៊ីម៉ង់តិ៍ ចាក់បេតុងជំនួសកៅស៊ូ ខណៈនៅកម្ពុជាមានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើជាស៊ីម៉ង់តិ៍ បានមានតែក្នុងខេត្ត៣តែប៉ុណ្ណោះ។គឺខេត្តកំពត បាត់ដំបងនិងបន្ទាយមានជ័យ ។
សម្ដេចលើកឡើងបន្តទៀតថា ទោះបីជាការចាក់បេតុង ចំណាយថវិកាច្រើនជាងការចាក់កៅស៊ូ តែមានគុណភាពជាប់ បានយូរហើយការចាក់កៅស៊ូ ធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខបង្កការរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនិងខាតបង់ថវិកាច្រើនផងដែរ៕

You may have missed