Thu. Nov 21st, 2024

មន្ត្រីជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងអំពាវនាវឱយប្រជាពលរដ្ឋដែលមាន  បំណងធ្វើប្រហុកសូមរួសរាន់ទាន់ត្រីសំបូរណ៍និងកំពង់ត្រូវ

ខេត្តកំពង់ឆ្នាំង:  មន្ត្រីខណ្ឌរដ្ឋបាលជល

ផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ត្រីសម្រាប់ធ្វើប្រហុកនិងផ្អកបាននិងកំពង់ត្រូវជាបណ្ដើរៗហើយក្នុងខែខ្នើតនេះ

ចំណែកត្រីចង្កែងដែលជាត្រីត្រូវមងក្រឡា៣ហ៊ុនកន្លះក៍ត្រូវច្រើនណាស់ដែរ  ពេលនេះប្រជាពលរដ្ឋកំពុងបណ្តែតមកចាប់ត្រីនៅតាមបណ្តាស្រុកក្រុងចំនួន៤ជាប់ដងទន្លេសាប

     នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកលីឡាបានអោយដឹងនៅព្រឹកថ្ងៃទីខែធ្នូឆ្នាំ២០១៩តាមរយះទូរស័ព្ទថា៖សម្រាប់ខេត្តកំពង់ឆ្នាំងត្រីបានត្រូវជាបណ្ដើរៗហើយក្នុងនោះមាននៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌នៅសង្កាត់កំពង់

ឆ្នាំងក្រុងកំពង់ឆ្នាំងឃុំសែបឃុំតាជេសស្រុកកំពង់ត្រឡាច  ត្រីបានចាប់ផ្តើមត្រូវនៅក្នុងខ្នើតខែមិគសិរនេះហើយបានសំបូរខ្លាំងនៅថ្ងៃ៨កើតត្រូវនឹងថ្ងៃទីខែធ្នូ  លោកបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាបណ្ដែតមងចាប់យកត្រីនៅទីកន្លែងដែលពួកគាត់រកដូចជានៅស្រុកបរិបួរណ៌ក្រុងកំពង់ឆ្នាំងស្រុកកំពង់លែងនិងស្រុកកំពង់ត្រឡាច

បើគិតជាមធ្យមក្នុងទូកមួយគ្រឿងបណ្តែតមកដោយប្រើក្រឡា២ហ៊ុនចាប់ត្រីប្រហុកគឺចាប់ត្រីបានពី៨០ទៅ១២០គីឡូក្រាមក្នុង១ថ្ងៃ។

ចំណែកទូកបណ្តែតមងក្រឡា៣ហ៊ុនកន្លះចាប់ត្រីចង្កែងគឺបានពី៣០គីឡូទៅ៥០គី

ឡូក្រាមក្នុងទូកមួយគ្រឿង

  តាមការប្រមាណនៅខ្នើតខែ(ខែបុស្ស) ក្រោយនេះត្រីនឹងចាប់ត្រូវច្រើនជាងនេះហេតុនេះហើយក្នុងនាមលោកជាមន្ត្រីរដ្ឋបាលជលផលខេត្តក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗនិងមានបំណងមកធ្វើត្រីប្រហុកនៅខ្នើតនេះនឹងខ្នើតខែក្រោយក្តីសូមមេត្តារួស

រាន់មកធ្វើត្រីប្រហុកនិងផ្អកឱយបានគ្រប់ៗគ្នានិងទាន់ពេលវេលា។

លោកនាយខណ្ឌ័រដ្ឋបាលជលផលបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖ត្រីប្រហុកនិងត្រីស្លឹកឬស្សី១គីឡូ

ក្រាមថ្លៃពី៨០០រៀលទៅ១០០០រៀល(សម្រាប់តម្លៃថ្ងៃទី៤និងទី៥ខែធ្នូ)លម្លងទៅចំណែកត្រីចង្កែងថ្លៃ៤០០០រៀលទៅ៥០០០រៀលក្នុង

១គីឡូក្រាម។

សូមបញ្ជាក់ថា៖សម្រាប់ត្រីប្រហុកក្នុងខេត្តកំពង់ឆ្នាំងគឺចាប់ផ្ដើមត្រូវនៅខែមិគសិរខែបុស្សនិងខែមាឃទើបអស់ហើយសម្រាប់ពេលនេះគឺជាខ្នើតខែទីមួយដែលត្រីប្រហុកចាប់ផ្ដើមត្រូវប្រជាពលរដ្ឋអាចមកធ្វើត្រីប្រហុកបានមានទីតាំងដូចជានៅស្រុកបរិបូណ៌នៅក្រុងកំពង់ឆ្នាំងនិងស្រុកកំពង់ត្រឡាចជាដើម

You may have missed