Thu. Nov 21st, 2024

បាត់ដំបង៖ទីតាំងល្បែងសុីសងមួយកន្លែងដែលគេស្គាល់ថាម្ចាស់ទីតាំងដែលមានឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)ដ៍

ល្បីឈ្មោះពេញក្រុងបាត់ដំបងនោះ ដែលមានទីតាំងនៅភូមិចំកាសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងល្បែងសុីសងមួយកន្លែងនេះ បានធ្វើការបើកលេងជាយូរណាស់មកហើយ តែគ្មានអាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះ បើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនគិតពី ភាពអសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។

ប្រជាពលរដ្ឋជាច្រើននៅទីនោះ សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តឯកឧត្ដម ងួន រតនៈ និងឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្ត សូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ ចំពោះមន្ត្រីក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងនេះផងទាន ដើម្បីជៀសវាងនូវករណីអំពើចោរកម្ម និងភាពអសន្តិសុខនៅក្នុងភូមិឃុំ។

ពលរដ្ឋរិះគន់ថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយយ៉ាងមើលទៅទើបមិនហ៊ានបង្ក្រាបល្បែងសុីសងអាប៉ោងមួយកន្លែងនេះឬខ្លាចបែកឆ្នាំងទើបមិនហ៊ានបង្ក្រាបបែបនេះ។

នាពេលកន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការ​គាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិឃុំ ត្រង់ថាល្បែងសុីសងមួយកន្លែង ដែលមានទីតាំងនៅភូមិចំកាសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននឹងកំពុងបើកលេងរាល់ថ្ងៃ។

ជុំវិញករណីខាងលេីនេះលោកអធិការក្រុងបាត់ដំបងបានប្រាប់មកអង្គភាពសារព័ត៌BPN Newsតាមរយៈទូរសព្ទ័ ថាលោកមានកិច្ចសន្យានៅក្នុងដៃអស់ហេីយចំពោះករណីល្បែងសុីសងខាងដែលមានទីតាំងខាងលេីនេះប៉ុន្ដែមួយរយៈពេលនេះគឺលោកជាប់រវល់ការងារ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចមានចំណាត់ការបែបណាទៅលេីល្បែងសុីសងអាប៉ោងមួយកន្លែងនេះ៕

You may have missed