Thu. Apr 10th, 2025

រថយន្តHighlanderមួយគ្រឿងបេីកបុករនាំងពុះចែកទ្រូងផ្លូវរងការខូចខាងផ្នែកខាងមុខខ្ទេច

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នៅវេលាម៉ោងប្រហែល11:45នាទីថ្ងៃទី20ខែមករាឆ្នាំ2020 មានរថយន្តHighlander មួយគ្រឿងដែលមានផ្លាកលេខ ភ្នំពេញ2AS-9187 បុករនាំងពុះទ្រូងផ្លូវនៅទល់មុខវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី3ខណ្ឌបឹងកេងកង ព្រំប្រទល់ជាប់និងខណ្ខចំការមន រាជធានីភ្នំពេញោ។ម្ចាស់រថយន្តគេចខ្លួនបាត់ទុករថយន្តនៅនឹងកន្លែងកើតហេតុរីឯរថយន្តបង្ករងការខូចផ្នែកខាងមុខខ្ទេចដាច់កាងធ្លាក់ចុះក្រោមទាំងសង្ខាងហេីយនឹងបែកធុងសាំងលិចហូរសាំងជាច្រើនខាងក្នុងរថយន្តគឺផ្ទុះពោងខូចខាតទាំងស្រុង.ក្រោយមកទៀតរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងដេីម្បីយកទៅរក្សាទុករងចាំម្ចាស់មកធ្វេីកាដោះស្រាយ.

You may have missed