ភ្នំពេញ: លោកឧកញ៉ា ដួង ឆាយ បានបើករថយន្តស៊េរីទំនើប ឆ្លងស្តុប BS ទៅត្រង់ មិនប្រយ័ត្ន ក៏ត្រូវរថយន្តកាំម៉ារីហាយប្រ៊ិត បើកឆ្លងស្តុបដូចគ្នា អកហ្សើចាប់ហ្វ្រាំងមិនទាន់ បុកចំទ្វាររថយន្តខាងស្តាំ បណ្តាលឲ្យក្រពឹតអស់មួយចំហៀង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម ត្រង់ចំណុចស្តុបBS ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអ៊ំប្រុសម្នាក់ សូមមិនបញ្ចេញឈ្មោះជាអ្នករត់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាករ៉ូរយ ពណ៌ស អត់មានផ្លាកលេខ ជារបស់លោកឧកញ៉ា ដួង ឆាយ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះមុនីវង្ស។ លុះមកដល់ចំណុចកើតហេតុ រថយន្តរបស់លោកឧកញ៉ា ដួង ឆាយ បានបើកភ្លើងស្តុបពណ៌ខៀវ ទៅត្រង់បានពាក់កណ្តាល
ស្តុប ស្រាប់តែមានរថយន្តភាគីម្ខាងទៀត ម៉ាកកាំម៉ារីហាយប្រ៊ិត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1549 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនលឿន ដោយបើកបំពានភ្លើងស្តុប អកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកទ្វារខាងស្តាំ នៃរថយន្តស៊េរីទំនើបពេញទំហឹង បណ្តាលឲ្យក្រពឹតទ្វារថយន្តអស់មួយចំហៀងខាងស្តាំ ចំណែកឯរថយន្ត កាំម៉ារីហាយប្រ៊ិតវិញ ខូចខាតក្រពឹតកាងខាងមុខផ្នែកខាងឆ្វេង។
ភ្លាមៗនោះម្ចាស់រថយន្តកាំម៉ារីហាយប្រ៊ិត បានចេញមកលើកជង្គង់សំពះលោកឧកញ៉ា ដួង ឆាយ ដើម្បីទទួលស្គាល់កំហុក និងសុំលើកលែងទោស ប៉ុន្តែលោកឧកញ៉ា ដួង ឆាយ គាត់មិនព្រម ដោយសារតែខឹងរថយន្តកាំម៉ារីប្រ៊ិត បើករំលោភភ្លើងស្តុប។
ក្រោយកើតហេតុ រថយន្តភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ