
ព្រះសីហនុ៖កុងតឺន័រចំនួន៨៣ទូរផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេសចូលស្រុកខ្មែរតាមកំពង់ផែខេត្តព្រះសីហនុនារសៀថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩នេះត្រូវបានសមត្ថកិច្ចបង្រ្កាបខណៈរកអ្នកនាំចូលនិងម្ចាស់អត់ឃើញសោះ!។ការចុះបង្រ្កាបគេឃើញមានមេដឹកនាំស្ថាបន័ពាក់ព័ន្ធមានលោកគុណ ញឹមមេអគ្គនាយកដ្ឋានគយនិងរដ្ឋាករនិងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុនអគ្គនាយកកំពង់ផែស្វយ័តបានមកពិនិត្យការគាស់ទូរកុងតឺន័រទាំងអស់នោះដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ។នេះជាលើកទី២ហើយនៃការនាំចូលសំរាមមកពីបរទេសតែត្រូវសមត្ថកិច្ចបង្ក្រាបដែលកាលពីជិត២០ឆ្នាំមុនមានការនាំចូលម្តងដែរ។មន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះបានបង្ហើបថា មូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង បន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ។ប៉ុន្ដែពេលមកដល់កម្ពុជាទើបស្កែនឃើញថាជាសំរាម។គេមិនទាន់ដឹងថាតើម្ចាស់ក្រុមហ៊ុនអ្នកនាំចូលជាអ្នកណានោះទេមកដលពេលនេះ។សូមជម្រាបថាថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាច្រើនលើករួចមកហើយថារាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ សម្ដេចហ៊ុនសែនបានបន្ថែមថា កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរាជរដ្ឋាភិបាល ជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិកនិងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕ដោយ៖មឿនសុគា
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស