សូមមាតាបិតាប្រុងប្រយ័ត្ន! របាយការណ៍មន្ទីរពេទ្យគន្ធាបុប្ផាបង្ហាញតួលេខពីជំងឺគ្រុនឈាមលើកុមារគួរឲ្យ…
យោងតាមរយៈ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ប្រចាំថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបង្ហាញថា កុមារមានជំងឺចំនួន ៤ ៣០៥ នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ២៩៩០នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងចំណោមកុមារទាំងនោះ មាន ៥៧៧នាក់ ត្រូវបានរកឃើញថាមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និង ៨៩នាក់ ត្រូវបានវះកាត់។ ចំណុចដែលគួរកត់សម្គាល់ គឺការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ ដូច្នេះ សូមអាណាព្យាបាលកុមារទាំងអស់មេត្តាប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមតាមរយៈការការពារកុមារកុំឱ្យមូសខ្លាខាំ។ ដូច្នេះសូមបង្កើនការប្រុងប្រយត្ន័ ចំពោះកុមារតូចៗ។
ក្នុងនោះ សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ៖
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់