Thu. Apr 10th, 2025

ត៌មានថ្មីបំផុត លោក កែវ សុភក្ត្រ ប្រធានមន្ទីរបរិស្ថាន និងលោក ហាន សុខន ប្រធានដែនជម្រុកភ្នំព្រិច តើលោកទាំងពីឆ្លើយដោះសារយ៉ាងណា បើសកម្មភាពកាប់ទន្រ្ទានកក្រើក ឬមួយលោកទាំងពីរចេះមន្ដអាគមន៍ រួចផុតពីការស៊ើបអង្កេត **|** លោក កែវ សុភក្ត្រ ប្រធានមន្ទីរបរិស្ថាន និងលោក ហាន សុខន ប្រធានដែនជម្រុកភ្នំព្រិច តើលោកទាំងពីឆ្លើយដោះសារយ៉ាងណា បើសកម្មភាពកាប់ទន្រ្ទានកក្រើក ឬមួយលោកទាំងពីរចេះមន្ដអាគមន៍ រួចផុតពីការស៊ើបអង្កេត Mon,22 July 2019 (Time 05:39 PM) ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 57នាក់)

(មណ្ឌលគិរី)៖ គណៈកម្មាធិការថ្នាក់ជាតិ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានគណៈកម្មាធិការជាតិ បានបង្ក្រាបទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង និងត្រូវបានកំទិចចោល។

 

មកដល់ពេលនេះកម្លាំងគណៈកម្មាធិការថ្នាក់ជាតិ សហការណ៍កម្លាំងចំម្រុះខេត្តមណ្ឌលគិរី នៅតែបន្ដបើកប្រតិបត្តិការ រុករកក្នុងតំបន់អភិរក្សសត្វភ្នំព្រិច និងដែនព្រៃសហគមន៍ ភ្នំព្រិច ឋិតក្នុងស្រុកកញ៉ែក និងស្រុកពេជ្រាដា ក្រុមគណៈកម្មាធិការថ្នាក់ជាតិ សង្កេតឃើញថា មានសកម្មភាព ទបល្មើសកាប់ទន្ទ្រានព្រៃឈើក្នុងតំបន់ខាងលើនេះ មានសកម្មភាពយ៉ាងអានាធិបតេយ្យដោយរង្គាល ។

 

ក្នុងតំបន់ខាងលើគ្រប់គ្រងដោយ លោក កែវ សុភក្ត្រ ប្រធានមន្ទីរបរិស្ថាន និងលោក ហាន សុខន ប្រធានដែនជម្រុកភ្នំព្រិច តើលោកទាំងពីឆ្លើយដោះសារយ៉ាងម៉េច បើសកម្មភាពកាប់ទន្រ្ទានយ៉ាងរង្គាល និងមានរថយន្តប៉ាកុងធ្វើការដឹកជញ្ជួនយ៉ាងគ្រឹកគ្រេង ក្នុងដែនគ្រប់គ្រងរបស់ខ្លួន តើលោកទាំងពីរមានការពាក់ព័ន្ធឃុបឃិត និងទប់ល្មើសនោះដែទេ ឬមួយលោកទាំងពីរចេះមន្ដអាគមន៍ឲ្យរួចផុតពីការស៊ើបអង្កេត ពីគណៈកម្មការថ្នាក់ជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ។

 

មហាជន និងអង្គការក្រៅរដ្ឋាភិបាលការពារបរិស្ថាន ធនធានធម្មជាតិ បានសារទយ៉ាងខ្លាំង ដែលគណៈកម្មាធិការថ្នាក់ជាតិដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសដែលដឹងនាំដោយឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ សៅ សុខា បើកប្រតិបត្តិការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ និងបន្តសុើបអង្កេតស្រាវជ្រាវ អ្នកនៅពីក្រោយបទល្មើស ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនាមិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបានតាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបានដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕

You may have missed