
ថ្ងៃអង្គារ៧រោច ខែអាសាឍ ឆ្នាំ កុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩
ករណី៖ ហិង្សាដោយចេតនា
-កើតហេតុ៖ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង៤៨នាទី
-ចំនុច៖ភូមិធម្មត្រ័យ ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល។
***ជនរងគ្រោះ
-ឈ្មោះ ជួន សាលីហៅឡីភេទស្រី
អាយុ៣៨ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ ធម្មត្រ័យ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល។
***ជនសង្ស័យចំនួន០១នាក់(ឃាត់ខ្លួន)៖
-ឈ្មោះ ណាំ ឈៀវភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ មានទីលំនៅ ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល (មានសារធាតុញៀននៅក្នុងទឹកនោម) ។
***វត្ថុតាងចាប់យកបាន៖
ដំបងឈើជ្រុងចំនួន ០១ កំណាត់ ប្រវែង ០,៤៤សង់ទីម៉ែត្រ ។
***សភាពរឿងហេតុ
នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ណាំ ឈៀវ បាននិយាយចោទប្រកាន់លើឈ្មោះ ប៉ែន ជីប៉ាវ ភេទប្រុស អាយុ ១០ឆ្នាំ ជាកូនប្រុសរបស់ជនរងគ្រោះនិងត្រូវក្មួយជីដូនមួយថា៖ បានយកដៃវាយក្បាលខ្លួន ពេលនោះជនរងគ្រោះដែលត្រូវជាបងស្រីជីដូនមួយជាមួយជនសង្ស័យនិងត្រូវជាម្តាយរបស់ឈ្មោះប៉ែន ជីប៉ាវ ឃើញ ក៍នាំកូនអោយទៅដេកលើផ្ទះ ចំនែកជនរងគ្រោះបានចុះមកឈរនៅក្រោមផ្ទះរបស់ខ្លួន ភ្លាមនោះជនសង្ស័យ បានជជែកឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ ទន្ទឹមពេលនោះជនសង្ស័យបានយកដំបងឈើជ្រុងជាវត្ថុតាងខាងលើ គប់ទៅលើជនរងគ្រោះ បណ្តាលអោយចំមាត់បែកហូរឈាម ភ្លាមនោះដែរជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅមន្ទីពេទ្យក្រុងភ្នំពេញ តែម្ដង។
-បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដែកអំពីរឿងហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍ផ្សារដែកបានចុះទៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាងរួចហើយបានបញ្ជូនមកអធិការដ្ឋាននគរបាស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់