Tue. Dec 3rd, 2024

យុវជនមួយក្រុមកំពុងបន្សាបគ្រឿងញៀនចំនួន៥០នាក់បានហែកបង្អួចរត់ចេញពីមណ្ឌលក្រោយមកត្រូវបានសមត្ថកិច្ចតាមរកឃេីញវិញចំនួន០៧នាក់

យុវជនកំពុងបន្សាបគ្រឿងញៀនចំនួន៥០នាក់បានហែកបង្អួចរត់ចេញពីមណ្ឌល ក្រោយមកត្រូវបានសមត្ថកិច្ចតាមរកឃើញចំនួន០៧នាក់វិញ

(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោងជិត១១យប់ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានយុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងជម្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ពន្ធ័ តាមរកឃើញវិញចំនួន០៧នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។

យោងតាមប្រភពពីសមត្ថកិច្ចប្រាប់ថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះមានចំនួនសរុប ១០៣ នាក់ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ ៕

You may have missed