Sat. Apr 19th, 2025

រថយន្តកុងតឺន័របេីកគៀមន្រ្តីកងយោធពលខេមរភូមន្ទិស្លាប់យ៉ាងអណោចអាធម៌នៅតាមបណ្ដោយផ្លូវ២៧១

រថយន្តកុងតឺន័របេីកគៀមន្ត្រីកងយោធពលខេមរភូមិន្ទ​ ស្លាប់យ៉ាងអាណោចអាធម៍នៅផ្លូវ២៧១​

​ ភ្នំពេញៈមន្ត្រីនៅកងយោធពលខេមរភូមិន្ទ​ ជិះម៉ូតូមួយគ្រឿងតាមផ្លូវត្រូវរថយន្តកុងតឺន័របេីកគៀឲ្យដួល​និងកិនបណ្ដាលឲ្យបែកក្បាលព្រមទាំងមួកការពារសុវត្តិភាព​ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌​ កាលពីវេលាម៉ោង៩​ និង៤០នាទីយប់ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក​ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ សពជនរងគ្រោះមានឈ្មោះ​ ប៉ាង​ បញ្ញា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបបជាមន្ត្រីកងយោធពលខេមរភូមិន្ទ​ មានស្រុកកំណេីតនៅឃុំក្បាលកោះ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ និងស្នាក់នៅផ្ទះលេខ០៦៣​ ផ្លូវលំ​ ភូមិព្រែកធំ២​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនិងឃេីញហេតុខាងលេីនេះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុជនរងគ្រោះជិះម៉ូតូPCX ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HI-9936 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តធុនធំប្រភេទសណ្ដោងទូកុងតឺន័រ​ ធ្វេីដំណេីរស្របគ្នាតាមកក្រោយ​ ហេីយបានគៀម៉ូតូជនរងគ្រោះខាងលេីបណ្ដាលឲ្យដួលអូសប្រហែល១០ម៉ែត្រ​ ឯជនរងគ្រោះបានខ្ទាតមកកណ្ដាលផ្លូវត្រូវកង់ក្រោយរថយន្តបង្កកិនបែកក្បាលព្រមទាំងបែកមួកសុវត្តិភាព​ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌​ ចំណែករថយន្តបង្កបានបន្តល្បឿនបេីកទៅមុខគេចបាត់​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយជួយសម្រួលចរាចរណ៍​ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ដេីម្បីធ្វេីការវាស់យកម៉ូតូទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕

You may have missed