ក្ដៅៗរថយន្តដឹកបេតុងបួងចង្កូតជ្រុល ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ…
ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿង ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បន្ទាប់ពីអ្នកបើកបរ មិនប្រយ័ត្នបួងចង្កូតជ្រុលផុងដី ធ្លាក់រថយន្តចូលទៅក្នុងប្រឡាយទឹកស្អុយ បោកផ្ទប់នឹងគល់ស្ពាន សំណាងល្អអ្នកបើកបរ មិនរងរបួស ខូចខាតតែរថយន្ត និងប្រេះធ្នឹមស្ពាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅគល់ស្ពានថ្ម ប្រឡាយសំរោងទាវ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តជួបគ្រោះថ្នាក់ ម៉ាក ហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3397 ដឹកបេតុង របស់ក្រុមហ៊ុន ស្ថិតនៅក្បែរនោះ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក បើកពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ បត់ឆ្វេងក្នុងគោលបំណងចុះទៅតាមផ្លូវលំ ចូលទៅក្រុមហ៊ុន ក៏ប៉ុន្តែពេលដែលបួងចង្កូតបត់ បែជាជ្រុល ទើបផុងដីមាត់ប្រឡាយ បណ្តាលឲ្យធ្លាក់ក្បាលចុះជ្រមុជទឹកស្អុយ កន្ទុយរថយន្តបោកផ្ទប់នឹងគល់ស្ពាន បណ្តាលឲ្យប្រេះស្រាំធ្នឹមស្ពាន អ្នកបើកបរ មិនមានរងរបួស បើកទ្វារចេញ ដើរគេចទៅក្រុមហ៊ុនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ ផលប៉ះពាល់ រួចឲ្យខាងក្រុមហ៊ុនរករថយន្តស្ទូច ទៅលើកយកឡើងគោក ដើម្បីឲ្យតំណាងក្រុមហ៊ុននិយាយដោះស្រាយជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញ អំពីប៉ះពាល់ស្ពាន ….
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ