Thu. Nov 21st, 2024

លោក ​ញឹក ប៊ុនលេង​មេគយច្រកតំ​បន់បឹងត្រកួ​នឲ្យឈ្មួ​ញនាំចូលទំនិ​ញគេចពន្ធចូ​ល​ដោយ​សេរី

ថ្មីៗ​នេះ​មន្ត្រី​នៅ​ច្រក​តំបន់​បឹង​ត្រកួន មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ញឹក ប៊ុន​លេងនៅតែ​បន្ត​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ជាមួយគ្នានេះ​លោក ញឹក ប៊ុន​លេង ក៏បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម តាម​ច្រក​បឹង​ត្រកួន យ៉ាង​ពេញបន្ទុក​ផងដែរ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ញឹក ប៊ុន​លេងប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន តទៅទៀត​ឡើយ​។ ដោយហេតុថា ក្រោយពេល​រក្សាបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន យ៉ាងរឹងមាំ​គឺ​លោក ញឹក ប៊ុន​លេង ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ញឹក ប៊ុន​លេងនៅឡើយ​ទេប្រភពពី​មន្ត្រី​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ញឹក ប៊ុន​លេង ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែច្រើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ញឹក ប៊ុន​លេងហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។ ម្យ៉ាងទៀត​លោក ញឹក ប៊ុន​លេង អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើប​មិន​ញញើត​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុន​លេង បាន​បង្ហើប​ឲ្យ​ដឹងថា បើទោះបី​កន្លងមក​លោក ញឹក ប៊ុន​លេង ប្រើ​តួនាទី​និង​អំណាច​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ក៏ដោយ ក៏​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក ញឹក ប៊ុន​លេងកាន់តែ​បានចិត្ត​និង​មានអំណាច​ធំធេង​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​តំបន់​បឹង​ត្រកួន បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​ដែល​នាំចូល​ជ្រូក​តាម​ច្រក​តំបន់​បឹង​ត្រកួន ត្រូវបាន​លោក ញឹក ប៊ុន​លេងឃុបឃិត​បន្លំ​តួលេខ​ចំនួន​ជ្រូក​ដែល​នាំចូល​ផងដែរ ដូចដែល​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​រួចទៅហើយ​។

36968054_491684041252561_2663089219139796992_nCapture-2019-03-19-17.12.32701554607c5751068-acfd-4089-b491-ac7615dfb721

You may have missed