មន្ត្រីជំនាញបន្តស្រាវជ្រាវ រកមុខសញ្ញា ករណីយកគ្រឿងចក្រឈូសឆាយ ទន្ទ្រានកាយប្រឡាយថ្មី នៅតំបន់អភិរក្សបង្គោលកី ក្នុងស្រុកស្ទោង
25/5/2021
កំពង់ធំ៖ មន្ត្រីជំនាញ បានកំពុងបន្តស្រាវជ្រាវ រកមុខសញ្ញា ជនខិលខូច ករណីយកគ្រឿងចក្រ ឈូសឆាយទន្ទ្រាន កាយប្រឡាយថ្មី នៅតំបន់អភិរក្សបង្គោលកី ស្ថិតក្នុងឃុំសំព្រោជ ស្រុកស្ទោង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ។
លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានបប្រាប់អោយដឹងថានាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថាមន្ត្រីជំនាញ នៅតែបន្តស្រាវជ្រាវ រកមុខសញ្ញា ដែលបានកំណត់ខ្លះ ហើយនោះ ដើម្បីចាត់ការតាមនីតិធីច្បាប់ នូវករណីបានយកគ្រឿងចក្រ ទៅរុករានទន្ទ្រាន ឈូសឆាយ ហ៊ុមព័ទ្ធយកជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់ បំផ្លាញព្រៃលិចទឹក នៅចំណុចបង្គោលកី ក្រោមអាងទឹកប្រជាជន ជាប់តំបន់៣ ស្ថិតក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប៉ុន្តែលោក ហម ហុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រាប់នាថ្ងៃដដែលថា៖ លោកនៅ មិនទាន់បាន ទទួលព័ត៌មាន នៅឡើយទេ ពីករណីនេះ ។ ហេតុនេះ ត្រូវរង់ចាំទទួល យកអង្គហេតុ នៃការចុះទៅពិនិត្យ ទប់ស្កាត់ បង្ក្រាប ពីកម្លាំងអាវុធហត្ថ (ដែលជាម្ចាស់ករណីរឿងល្មើស) នេះ ព្រោះកាលចុះទៅ មន្ត្រីជំនាញជលផល មិនបានដឹង មិនបានទទួលការស្នើសហការ ឬប្រាប់អោយ ដឹងផងទេ ។
ទោះយ៉ាងណា បើករណីនោះ ពិតជាខុសច្បាប់ ជំនាញ ក៏សហការអោយចាត់ការ តាមនីតិវិធី ដោយរកមុខសញ្ញា មកសួរបំភ្លឺ ហើយបើចម្លើយសារភាព ចេញជាការពិត គ្មានការបង្ខំ នោះសំណុំរឿង នឹងត្រូវបញ្ជូនទៅតុលាការហើយ ។
ចំណែកលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យ អយ្យការផងនោះ បានប្រាប់សារព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភាថា៖ ករណីខាងលើនេះ នឹងមានទោសកម្រិតព្រហ្មទណ្ឌ បើសិនរកឃើញថា ពិតជាបានប្រព្រឹត្តបទល្មើស បំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរ ។
យោងសមត្ថកិច្ច បានអោយដឹងថាម្ចាស់គ្រឿងចក្រ ដែលធ្វើសកម្មភាព ដែលរងការចោទថា ល្មើសដូចខាងលើ មានឈ្មោះ មុយ វឿន លំនៅភូមិរំចេក ឃុំសំព្រោជ ស្រុកស្ទោង ។ គឺគាត់ បានយកគ្រឿងចក្រ ធ្វើសកម្មភាពកាយប្រឡាយថ្មី និងឈូសឆាយដីព្រៃ អស់ជាច្រើនម៉ែត្រ ។
ករណីនេះ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង ដូចខាង លើ បានឃាត់នូវគ្រឿងចក្រ ១គ្រឿង នៅនឹងកន្លែង និង ១គ្រឿងទៀត បានរត់គេចនៅឡើយ។
មកទល់ពេលនេះ ទាំងម្ចាស់គ្រឿងចក្រ ខាងលើ និងទាំងមន្ត្រីជំនាញជលផល នៅមិនទាន់បាន ចុចនិយាមការ ផ្ទៀងផ្ទាត់ថា ដីនោះជាដីស្រែ ដែលបានបង្កបង្កើនផលស្រូវ ឬជាដីមានកម្មសិទ្ធិ ឬជាដីរដ្ឋនៃព្រៃលិចទឹក នៅចំណុចបង្គោលកី ក្រោមអាងទឹកប្រជាជន ជាប់តំបន់៣ នៅឡើយទេ។
យើងបានព្យាយាមរកកការបំភ្លឺពីអ្នកជាប្រភព ដែលទទួលខុសត្រូវ ឆ្លើយតបការចោទប្រកាន់នេះ ប៉ុន្តែ នៅមិនទាន់ទំនាក់ទំនងបាន ។បឋម
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ