ពលរដ្ឋបានប្រតិកម្មម្ដងហើយម្ដងទៀតជាមួយនឹងលោកមេឃុំចំណាក្រោម ពាក់ព័ន្ធនឹងករណីរឿងលក់ដីសារពើព័ន្ធរបស់រដ្ឋ
25/5/2021
{ខែត្តកំពង់ធំ} .ស្រុកស្ទោង.ថ្ងៃទី25.ខែឧសភា.ឆ្នាំ2021. ព័ត៌មាន ស៊ើបអង្កេត ផ្សាយជូនថ្នាក់ដឹកនាំនៅក្នុងខេត្តកំពង់ធំ
ឲ្យបានជ្រាបពីលោកហេង ប៊ុនហុឺ មេឃុំចំណាក្រោម កន្លងមកថ្មីៗនេះរពឹសដៃមោបិទមោបាំងចេះតែមានរឿងប្លែកៗធ្វើឱ្យប្រជាពលរដ្ឋ មានការប្រតិកម្មម្ដងហើយម្ដងទៀតដូចជាជីកយកអាចម៍ដីលក់នៅនឹងគល់ស្ពានផុក ហើយចាក់ដីលុបជើងតេស្ពានចន្លុកដែលជាដីសារពើភ័ណ្ឌរបស់រដ្ឋ រីឯករណីថ្មីនេះអ្នកសារព័ត៌មានយើងបានទៅថតយករូបភាពនៅក្នុងភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី25.ខែឧសភា.ឆ្នាំ2021.នេះប្រជាពលរដ្ឋបានប្រតិកម្មចំពោះលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិជីអាប់ បានឯកភាពគ្នាលក់ប្រឡាយទឹក ឬមួយគេហៅថាភ្លឺភ្លោះតាំងពីដើមមកដែលប្រជាពលរដ្ឋធ្លាប់តែធ្វើដំណើរឬក៏ជាមុខទឹកមួយដែលមានលូសម្រាប់បង្ហូរចេញឬមួយហូរចូល។
ប្រជាពលរដ្ឋដែលនៅផ្ទះជាប់នឹងប្រឡាយទឹកនោះពួកគាត់បានហួសចិត្តយ៉ាងខ្លាំងមិនហ៊ានបញ្ចេញមតិ មិនហ៊ានមាត់ព្រោះគាត់បានអះអាងថាពួកគេមើលទៅមានលុយមានអំណាចសម្រាប់ពួកគាត់មិនហ៊ានបញ្ចេញមតិអ្វីទេ ទុកឱ្យថ្នាក់ដឹកនាំស្រុកនិងថ្នាក់ដឹកនាំខេត្តលោកមកត្រួតពិនិត្យចុះតើករណីលក់ប្រឡាយទឹកឲ្យទៅឈ្មោះចិ ជឿន នៅភូមិជាអាបនេះខុសឬក៏ត្រូវព្រោះជាដីសារពើព័ន្ធរបស់រដ្ឋ ករណីលក់ដីប្រឡាយទឹកនេះដែរនៅព្រឹកថ្ងៃទី 25 ខែឧសភា ឆ្នាំ2021 វេលាម៉ោង 9. 15. នាទី អ្នកសារព័ត៌មានយើងបានធ្វើបទសម្ភាសន៍តាមទូរស័ព្ទទៅលោកចិ ជឿន ជាអ្នកទទួលទិញដីប្រឡាយទឹកនោះហើយគាត់បានបញ្ជាក់ថាដីប្រឡាយទឹកនេះគាត់បានដោះដូរជាមួយនឹងអាចម៍ដីនៅពេលនោះអាចម៍ដីលក់ឲ្យគេមិនគ្រប់ក៏ថែមលុយឲ្យទៅលោកមេភូមិនិងលោកមេឃុំព្រមទាំងក្រុមប្រឹក្សាឃុំចំនួនមួយលានហាសិបម៉ឺនរៀលបន្ថែមទៀត។
ចំណែកលោកមេភូមិជីអាប់វិញបានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទថាករណីដែលលក់ប្រឡាយទឹកគឺមានការដោះដូរជាមួយអាចម៍ដីដើម្បីយកមកចាក់ផ្លូវនៅពេលដែលអាចម៍ដីមិនគ្រប់ក៏បានឲ្យលោកចិ ជឿន ជាអ្នកទិញប្រឡាយទឹក ថែមលុយឱ្យមេភូមិ និងមេឃុំ ចំនួនមួយលានហាសិបម៉ឺនរៀលពីលើទៀត ទោះបីមានការឆ្លើយដោះដៃយ៉ាងនេះក្ដីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំណាក្រោមពិតជាដឹងពីទង្វើរបស់លោកមេឃុំនិងអាជ្ញាធរមួយចំនួនតូចដែលកំពុងតែឃុបឃិតគ្នាជាប្រព័ន្ធទៅហើយពាក់ព័ន្ធនឹងអំពើពុករលួយ ចំពោះលោកមេឃុំរូបនេះចេញមករឿងមានប្លែកៗ នៅពេលដែលអ្នកសារព័ត៌មានចុះផ្សាយ ឡើងទៅប្ដឹងអ្នកសារព័ត៌មានទៅវិញអត់គិតពីទង្វើខ្លួនឯងដឹកនាំសព្វថ្ងៃនេះតាមរបៀបណាខ្លះតាមបទបញ្ជាផ្ទៃក្នុងឬមួយតាមបទបញ្ជារបស់សម្ដេចក្រឡា ហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឬអត់ ។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំណាក្រោមសូមសំណូមពរទៅឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកមានវិនិច្ឆ័យច្បាស់លាស់ចំពោះប្រជាពលរដ្ឋដឹកនាំប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានល្អធ្វើឱ្យប្រជាពលរដ្ឋមានការគោរពនិងស្រឡាញ់កន្លងមកនេះសូមឯកឧត្តមមេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ចំពោះលោកមេឃុំចំណាក្រោមដែលដឹកនាំផ្ទុយនឹងបទបញ្ជាអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន។បឋម
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ