Thu. Nov 21st, 2024

លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល ផ្លូវជាតិ៤និងបក្ខប្រព្រឹត្តអំពេីពុករលួយតាមអំពើចិត្តលោក​ សេង ឈួនមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសរក្សាភាពស្ងៀមស្ងាត់

លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល ផ្លូវជាតិ៤និងបក្ខប្រព្រឹត្តអំពេីពុករលួយតាមអំពើចិត្តលោក​ សេង ឈួនមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសរក្សាភាពស្ងៀមស្ងាត់
24/5/2021
ប្រភពស្និទ្ធនឹងលោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល​ បានឲ្យដឹងទៀត​ថា ការដែលលោក នុត​ លី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ផងដែរ។ បញ្ហានេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរពិនិត្យឡើងវីញជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់ខ្លះផង។ ដោយហេតុថា រឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល និងមន្ត្រីក្រោមឱវាទត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ភូមិស្ទឹងសំរោង ឃុំកំពង់សិលា​ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល និងមន្ត្រីក្រោមឱវាទនៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្ត​ទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ​ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល និងបក្ខពួកមិនអាចតវ៉ាបានឡើយ។ ចំណែកម្ចាស់រថយន្តធំៗផ្ទុកទំនិញលើសទម្ងន់ដឹកខ្សាច់ដឹកថ្មលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថា នីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់លោក នុត លី និងមន្ត្រីក្រោមឱវាទ។

តាមការបង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល ជាប្រភពចំណូលរបស់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ​ប្រភពបានឲ្យដឹងទៀត​ថា បើគ្មានការបើកដៃពីលោក បូរី វង្សានិត ទេនោះគឺលោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក​ សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលរឿងអាស្រូវពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រា​ល ត្រូវបានលាតត្រដាង។មានត

You may have missed