Thu. Nov 21st, 2024

ល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុកក្នុងស្រុកពួក លោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួកជាអ្នកនៅពីក្រោយខ្នង?

ល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុកក្នុងស្រុកពួក លោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួកជាអ្នកនៅពីក្រោយខ្នង?
24/52021
តាមបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រឿងឈ្មោះ ឆៃ ពៅ បើកសង្វៀនបញ្ជល់មាន់ក្នុងភូមិត្រពាំងធំ ឃុំរើល ស្រុកពួក យ៉ាងគឃ្លើននោះស្រាប់តែលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក ព្យាយាមដោះសា​បិទបាំងការពិត។ ប៉ុន្តែទោះជា​យ៉ាងណាលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក មិនអាចបិទបាំងការពិតបានទេព្រោះប្រជាពលរដ្ឋក្នុងភូមិត្រពាំងធំ ឃុំរើល បានបញ្ជាក់ថា ឈ្មោះ ឆៃ ពៅ បើកសង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានពួកគាត់យ៉ាងសុខស្រួលហើយចល័តទៅបើកតាមភូមិដទៃទៀតជាបន្តបន្ទាប់។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំរើល ស្រុកពួក ជាបន្ទាន់។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា បើគ្មានការបើក​ដៃពីសំណាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរើល និងលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក ទេនោះគឺបុគ្គលឈ្មោះ ឆៃ ពៅ អាចបើកសង្វៀនបញ្ជល់មាន់ក្នុងភូមិត្រពាំងធំ និងភូមិដទៃទៀតនៅក្នុងស្រុកពួកស្រេចតែអំពើចិត្តឡើយ។ ទាល់តែមានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុកទើបឈ្មោះ ឆៃ ពៅ អាចបើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួល ហើយលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក ចេញមុខការពារថែមទៀត។ ប្រភពស្និទ្ធនឹងលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា​ ឈ្មោះ ឆៃ ពៅ ជាប្រភពចំណូលរប​ស់លោក ទេព្យ ពុំសែន ទើបអាចបើកល្បែងស៊ីសងយ៉ាងរលូននៅក្នុងស្រុកពួក ខេត្តសៀមរាប។

ប្រជាពលរដ្ឋបានកត់សម្គាល់ថា ក្រោយពេល​បុគ្គលឈ្មោះ ឆៃ ពៅ បើកល្បែងបញ្ជល់មាន់ក្នុងភូមិត្រពាំងធំ និងចល័តទៅបើកនៅតាមភូមិដទៃទៀតនោះគឺអំពើចោរកម្មនិងបទល្មើសផ្សេងៗ​ក្នុងឃុំរើល ស្រុកថ្មពួក កើតឡើងគួរឲ្យភ័យខ្លាច។ ហេតុនេះលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនគួរបណ្តោយឲ្យលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក និងអភិបាលស្រុកពួក ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ​។ មជ្ឈដ្ឋាននានាបានលើកឡើងថា​ លោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក មិនអាចបិទបាំងការពិតបានទេ ព្រោះប្រជាពលរដ្ឋក្នុងឃុំរើល ស្រុកពួក បានបញ្ជាក់ច្បាស់ៗរឿងបុគ្គលឈ្មោះ ឆៃ ពៅ បើកល្បែងបញ្ជល់មាន់ក្នុងឃុំរើល ស្រុកពួក។បឋម

You may have missed