ស្លាប់២នាក់ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំបុកជាមួយរថយន្តតូចលើកំណាត់ផ្លូវជាតិលេខ៦
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
ម៉ោង ០២:៥៨:៤៥
បន្ទាយមានជ័យ៖ រថយន្តម៉ាក HIGH LANDER បែកកង់រ៉េចង្កូតចុះឡើងមកទទឹងកណ្ដាលទ្រូងផ្លូវ ត្រូវរថយន្តធំបុកពេញទំហឹង ស្លាប់២នាក់នៅកន្លែងកេីតហេតុ។
ហេតុការណ៍ ខាងកើតឡើងនៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជនត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០៤៧៤ ខាងលិចស្ពានត្បែងប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសនេីយ៍ឯក មាស ប្ញទ្ធី បានបានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ គង់ ឆាយទាំង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ អ្នកបើកបររថយន្ត និងទី២អ្នករួមដំណើរឈ្មោះគង់ ព្រូ ភេទប្រុសអាយុ ៣៧ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ។
លោកអធិការ បាបានបញ្ជាក់ថ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7653 បើកបរដោយឈ្មោះ គង់ ឆាយទាំង បានបើកពីទិសខាងកើតទៅខាងលិច មានល្បឿនលឿនពេលមកដល់ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយខាងស្ដាំហើយបានរ៉េចង្កូតចុះឡើងមកទទឹងកណ្ដាលទ្រូងផ្លូវ នៃគន្លងផ្លូវខាងស្ដាំ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាក HINO ពណ៍ខៀវ ក្បាលរថយន្ត ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3150 បើកមកពីទិសខាងលិចទៅខាងកើត បានបុករថយន្ត HIGH LANDER ដែលនៅទទឹងផ្លូវចំពាក់កណ្ដាលតួរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរកៀបជាប់ក្នុងរថយន្តស្លាប់នៅនឹងកន្លែងទាំង០២នាក់។
ក្រោយពីកេីតហេតុអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះរថយន្តទាំង០២គ្រឿងខូចខាតធ្ងន់។
សពជនរងគ្រោះទាំង០២នាក់ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ យកមកតំកល់ទុក នៅវត្តរហាល រងចាំសាច់ញាតិមកពីទីក្រុងភ្នំពេញ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ