
រថយន្តសាំយ៉ុង បើកបរក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្ត rang rover បណ្តាលឲ្យមនុស្ស ២នាក់រងរបួស
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
ម៉ោង ០៨:១៧:៥៧
ភ្នំពេញ ÷ ប្តីប្រពន្ធ២នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបើករថយន្តម៉ាកសាំយ៉ុងដឹកបន្លែមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកចំពីខាងក្រោយរថយន្ត rang rover យ៉ាងពេញទំហឹង បណ្តាលឲ្យរេចង្កូតទៅបុកខឿនឡើងសួនផ្លូវ រងការខូចខាតរថយន្តខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក rang rover ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BL-6780 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AY-2804 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយស្រ្តីជាប្រពន្ធធ្វើដំណើរស្របទិសគ្នា ពីក្រោយទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនបានរេចង្កូតទៅបុករថយន្ត rang rover ពីខាងក្រោយបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ រួចបន្តល្បឿនទៅបុកខឿនឡើងលើសួនផ្លូវ បណ្តាលឲ្យគៀបជាប់ប្តីប្រពន្ធ២នាក់ នៅក្នុងការប៊ីនមុខ ហើយភ្លាមៗនោះដែរ បានពលរដ្ឋជិតខាងរត់មកជួយគាស់ បានចេញមកក្រៅ ហៅរថយន្តសាមុយឲ្យមកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ