Fri. Apr 18th, 2025

ព័ត៌មានថ្មីបំផុត ក្រុមហ៊ុន ស៊ីងបាយអូទិច/Angkor Plywoodកំពុងបំផ្លាញព្រៃឡង់និងដើមច្បោះសហគមន៍យ៉ាងរង្គាល **|** ក្រុមហ៊ុន ស៊ីងបាយអូទិច/Angkor Plywoodកំពុងបំផ្លាញព្រៃឡង់និងដើមច្បោះសហគមន៍យ៉ាងរង្គាល

(ក្រចេះ/ស្ទឹងត្រែង)ក្រុមហ៊ុនសីុងបាយអូទិច ត្រូវបាន សហគមន៏ព្រៃឡង់ នឹងកំពុងកើតទុក្ខមិនសុខចិត្តនឹងក្រុមហ៊ុន ស៊ីងបាយអូទិច/Angkor Plywood ដែលកំពុងកាប់បំផ្លាញដើមជ័រច្បោះរបស់ពួកគាត់ រាប់ម៉ឺនដើមនៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

យោងទៅតាមឯកសារ និងលិខិតអនុញ្ញាតិ ក្រុមហ៊ុន ស៊ីងបាយអូទិច បានទទួលសិទ្ធវិនិយោគលើគម្រោងស្តារព្រៃឈើឡើងវិញលើទំហំដីជាង (34007 ហិកតា) នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយឯកឧត្តម ស្រី វុទ្ធី រដ្ឋាលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្រុមហ៊ុននេះមិនត្រឹមតែកាប់បំផ្លាញធនធានធម្មជាតិនោះទេ ថែមទាំងបានបំផ្លាញជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយបានធ្វើសកម្មភាពកាប់ដើមច្បោះ ដឹកជញ្ជូនយកទៅលក់នៅក្រៅប្រទេសរហូតមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ជាក់ស្តែងក្រុមហ៊ុននោះមិនបានអភិវឌ្ឍន៏ស្តាព្រៃឈើទៅតាមកិច្ចសន្យាដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញក្រុមហ៊ុននោះមានតែបំផ្លាញសម្បត្តិធម្មជាតិតែប៉ុណ្ណោះ។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស៊ីងបាយអូទិច នេះបានធ្វើការផ្ទេរសិទ្ធបើករោងចក្រអារឈើទៅឲ្យក្រុមហ៊ុន អង្គរប្លាយវូដ / Angkor Plywood កាលពីចុងឆ្នាំ ២០១៨ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត។
ផ្អែកទៅតាមការស៊ីបអង្កេតរបស់អង្គការសង្គមស៊ីវិល ព្រមទាំងសហគមន៏ព្រៃឡង់ (PLCN) បានអោយដឹងថាក្រុមហ៊ុន អង្គរប្លាយវូត បានកាប់បំផ្លាញព្រៃឈើទាំងក្នុងនិងក្រៅតំបន់ព្រៃឡង់ដូចដែលបានបញ្ជាក់នៅក្នុង និយាមកាម (GPS Waypoint) ស្តីអំពីការកាប់បំផ្លាញដើមច្បោះរបស់សហគមន៏។

កាលពីខែកក្កដាកន្លងទៅនេះ គណៈកម្មការថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបធនធានធម្មជាតិ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន សៅ សុខា បានទទួលបទបញ្ជាពីរាជរដា្ឋភិបាលអោយចុះបង្ក្រាបបទល្មើសព្រៃឈើ និងការរត់ពន្ធឈើឆ្លងដែនយ៉ាងក្តៅគគុក ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះនៅតែមិនឃើញក្រុមហ៊ុននេះត្រូវបានបង្ក្រាបនៅ ឬត្រូវបានគេចាត់វិធានការផ្លូវច្បាប់ណាមួយនៅឡើយទេ។

យោងទៅតាមបទសម្ភាសន៍តាមទូរស័ព្ទរបស់ ប្រធានក្រុមតម្រង់ទិសប្រចាំខេត្តស្ទឹងត្រែង លោក ខេង ខូ (Stoueng Traeng PLCN Steering Comity Leader) បានឲ្យដឹងថា នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះដើមច្បោះរបស់សហគមន៍ត្រូវបានបាត់បង់អស់ចំនួន 895 ដើមហើយ ដោយឡែកនៅចំណុចអូរជាំ ដើមច្បោះរបស់លោកឆេនអស់១០០ដើមផ្សេងខាងខេត្តក្រចេះ លោកបញ្ជាក់ថា៖ ចាប់តាំងពីខែ កុម្ភៈរហូតមកដល់ថ្ងៃទី២៩កក្កដា២០១៩នេះសហគមន៍មិនទាន់បានចុះទៅយកពត៌មានបន្ថែមនៅឡើយទេដោយពួកគាត់ខ្វះខាតថវិការ។

ផ្អែកទៅតាម សកម្មជនព្រៃឈើដ៏ឆ្មើមមួយរូប លោក ហេង ស្រស់ ដែលជាអ្នកបានតាមដាន និងស៊ីេបអង្កេតករណីនេះយ៉ាងល្អិតល្អន់ជាបន្តបន្ទាប់រហូតមក
បានឲ្យអង្គភាពKDNដឹងថា៖ ក្រុមហ៊ុនខាងលើនេះបានធ្វើការកាប់បំផ្លាញព្រៃឈើយ៉ាងគក្រឹកគគ្រេងដោយមិនឃើញសមត្ថកិច្ចថ្នាក់ជាតិចុះទៅបង្រាបដូចនៅតំបន់ដ៏ទៃទៀតឡើយ ដោយមិនដឹងថាក្រុមហ៊ុននេះមានខ្នងបង្អែកកម្រិតនោះទេ។

វីរៈជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង ដែលទទួលពានរង្វាន់ឆ្នាំ២០១៦ ក៍បានប្រាប់អង្គភាពKDNបន្ថែមទៀតថា៖ រឿងក្រុមហ៊ុនទាំងពីខាងលើ លោកបាន សិក្សា ស្រាវជ្រាវ ក្នុងករណីនេះ អស់ជាច្រើនឆ្នាំ ណាស់មកហើយ ទាំងលោកបាន អះអាង និង ផ្តល់ពត៌មាន នៅចំពោះមុខអង្គភាពKDNថា ក្រុមហ៊ុនទាំងពីរនេះ មានការឃុបឃិតគ្នា ជាមួយអាជ្ញាធរមាន សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ជាយូរឆ្នាំណាស់មកហើយដែរ ក្នុងការជួយសម្រួល និងផ្តល់លទ្ធភាព ដល់ក្រុមហ៊ុននេះ តាំងពីឆ្នាំ ២០១០ រហូតមក ជិតមួយទសវត្សរ៍ មកហើយ ដោយសកម្មភាព ក្រុមហ៊ុនទាំងនេះ មិនបានជួយស្តារព្រៃឈើ តាមគំរោងកិច្ចសន្យា ផែនការមេ ទាល់តែសោះ ដោយកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិជាតិដែលជាធម្មជាតិដ៏មានតម្លៃមហាសាល មិនអាចកាត់ថ្លៃបានត្រូវបាន ផុតពូជ ដោយសារស្នាដៃក្រុមហ៊ុនទាំងនេះ តែដាំជំនួសឡើងវិញនូវដើមអាកាស្យា ដែលជាប្រភេទ ឈើឧស្សាហកម្ម មិនអាចជួយការពារបរិស្ថានបាន ឡើយ បើតាមបច្ចេកទេស។

បន្ថែមលើសពីនោះ រោងចក្រអារឈើរបស់ក្រុមហ៊ុនស៊ីងបាយអូទិច ត្រូវបានបិទទ្វារ ផ្អាកដំណើរ ការ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១៦ ហើយបានលួចដំណើរការឡើងវិញ ដោយប្រើឈ្មោះ ក្រុមហ៊ុន អង្គប្លាយវូតAngkor Plywood បន្ទាប់ពីការបោះឆ្នោត។
ករណីនេះ លោក អ៊ូច ឡេង ផ្ទាល់បានធ្វើការសំណូមពរទៅគណៈកម្មការថ្នាក់ជាតិតាមរយ ការផ្សាយរបស់អង្គភាពKDNថា៖ សូមគណកម្មការបង្រ្កាបបទល្មើសថ្នាក់ជាតិមេតាជួយចាត់វិធានការ ទប់ស្កាត់ និងការពារ ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ ផង ។

You may have missed