Fri. Apr 18th, 2025

លួចគេបានវាគ្រាន់ម្ចាស់គេទាន់ជាប់ខ្នោះ! ជនសង្ស័យម្នាក់ត្រូវបានសម្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ពន្ធ័នឹងករណីលួចម៉ូតូ!

 

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទីយប់   

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ម្នាក់មានឈ្មោះ រិទ្ធ រាជ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) ។

រីឯជនរងគ្រោះមាន ឈ្មោះ ប៉ាន ណាថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភេសជ្ជៈ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ 

សម្ភារៈបាត់បង់ ៖ គ្មាន។

សម្ភារៈបន្សល់ទុក មាន ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CU-0593  ប្រគល់ឲ្យជនរងគ្រោះវិញ 

ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ដោយមិនបានដកកូនសោរចេញពីម៉ូតូ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាបានដើរតាមផ្លូវមកដល់ចំណុចកើរហហេតុ ឃើញមានកូនសោរជាប់និងម៉ូតូដោយមានសភាពស្ងប់សកងាត់ ជនសង្ស័យកាប់សោរបញ្ឆេះម៉ូតូរួចបត់ក្បាលម៉ូតូចេញមកថ្នល់បំរ៉ុងជិះ ជនរងគ្រោះឃើញស្រែកថាចោរៗ នាំគ្នាដេញចាប់បានជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

You may have missed