សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាបន្ទាន់ឲ្យយកសត្វក្ងោក ជូនទៅម្ចាស់វិញដល់ផ្ទះនៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។
ការដាក់បទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីសម្ដេចទទួល បាននូវសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជា ពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាសម្ដេចក៏ជាអ្នកដែលចិញ្ចឹមសត្វក្ងោកដូចគ្នាដែរនេះ។
សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹម សត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់»៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង