Sat. Apr 19th, 2025

ឯកឧត្តម សៅ សុខា កំពុងចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាតធំ របស់ឧកញ៉ា គង់ ក្រឹង ៩ទីតាំងក្នុងខេត្តក្រចេះ!

ក្រចេះ៖ នៅថ្ងៃត្រង់ទី៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ថែមទាំងមានការចូលរួមពី តំណាង​ ក្រសួងស្ថាប័ន ចំនួន១៦អង្គភាព​ ចុះបង្ក្រាបបទល្មើសបទល្មេីសព្រៃឈើទ្រង់ទ្រាយធំ របស់ឧកញ៉ា គង់​ ក្រឹង ។

ប្រតិបត្តិការនេះ កំពុងធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដែលឃ្លាតពីព្រំដែនវៀតណាមតែប៉ុន្មានគីឡូដីតែប៉ុណ្ណោះ ហើយទោះបីជាយ៉ាងណា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ សមត្ថកិច្ចពុំទាន់បង្ហើបលម្អិតនោះឡើយ គ្រាន់តែដឹងថា ចុះត្រួតពិនិត្យចំនួន៩ទីតាំងរបស់ ឧកញ៉ា គង់ ក្រឹង ដែលពលរដ្ឋស្គាល់ថា ឧកញ៉ារូបនេះ ជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីខេត្តក្រចេះ ៕

You may have missed