Sat. Apr 19th, 2025

ភ្នំពេញ៖ករណីរថយន្តធន់ធំ២គ្រឿងបុកបន្តកន្ទុយគ្នា មិនមាននាក់ណាម្នាក់រងរបួសនោះទេហេតុការនេះកេីតទ្បេីងកាលពីវេលាម៉ោង 12:10នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសាឆ្នាំ ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាបន្តកន្ទុយ បណ្ដាលឲ្យខូចខាតរថយន្តទាំងស្រុង ស្ថិតតាមបណ្ដោយផ្លូវឈ្នះឈ្នះ សង្កាត់គោកឃ្លាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ.

កូនស្រីពៅ របស់តារាកំប្លែងជើងចាស់«នាយត្រដក់» ចង.កផ្តាច់ជីវិតក្នុងផ្ទះសំណាក់”អាស៊ាន” ភ្នំពេញ៖ ស្ត្រីវ័យ៣១ឆ្នាំម្នាក់ ដែលកូនស្រីពៅរបស់តារាកំប្លែងជើងចាស់ នាយត្រដក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ យីហោ «អាស៊ាន» ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ បើតាមការបញ្ជាក់ពីក្រុមគ្រួសារថាសព មានវិបិត្តផ្លូវចិត្ត ហើយបានចេញពីផ្ទះ៤ថ្ងៃមកហើយមកជួលផ្ទះសំណាក់ខាងលើស្នាក់នៅ។ សពមានឈ្មោះ វ៉ាន់ ដានីត ភេទស្រី...

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បុរសម្នាក់ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ដែលបង្កការបាញ់បោះកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២:១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចាប់ខ្លួនបានហេីយ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា...

1 min read

របួសធ្ងន់ស្រាល១០នាក់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត នៅផ្លូវ២៩៧ កោះកុង ៖ នៅវេលាម៉ោង៩.១៥នាទី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានរថយន្តហាយឡែនឌ័រមួយគ្រឿង បានព្រលះគ្នាពេញទំហឹងជាមួយរថយន្តវីហ្គោ នៅចំនុចផ្លូវបេតុង២៩៧ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលអោយរងរបួសធ្ងន់ស្រាល ជនជាតិខ្មែរ និង...

1 min read

អ៉ីតាលីបាត់បង់ប្រជាជនលើសពី១ម៉ឺននាក់ដោយសារ COVID-19 ក្រោយជិត៩០០នាក់ទៀតទើបតែស្លាប់ (រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅអ៉ីតាលីបានកើនលើសពី១០,០០០នាក់ហើយ គិតចាប់តាំងតែពីជំងឺដ៏កាចសាហាវនេះ បានផ្ទុះឡើងខ្លាំងកាលពីជាង១ខែមុន នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការដកស្រង់ការ ផ្សាយពី សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។ អាជ្ញាធរអ៉ីតាលីបានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ...

1 min read

អភិបាល​រង​ខេត្ត​ក្រចេះ នាំយកសម្ភារៈប្រើប្រាស់របស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ ក្រចេះ​៖នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លោក ប៉ែន លីណាត អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បាននាំយកសម្ភារៈដើម្បីត្រៀមបង្ការនូវការឆ្លងជំងឺកូវីដ១៩ Covid-19 រួមមាន៖ អាកុលចំនួន២០លីត្រ, ម៉ាសចំនួន១០០ម៉ាស និងសាប៊ូចំនួន៥០ដុំ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា...

ទប់លែងជាប់ អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩។ ទីក្រុងញូវយ៉ក រដ្ឋញូជឺស៊ី និងខននិកទីសនឹងបិទនៅយប់ម៉ោង ៨ យប់នេះ (ម៉ោងនៅក្រៅស្រុក) ដោយបារនិងភោជនីយដ្ឋានត្រូវបានអនុញ្ញាតឱ្យធ្វើការហើយ តែកាស៊ីណូរោងភាពយន្ត និងកន្លែងកាយសម្ព័ន្ធនឹងត្រូវបិទដើម្បីបង្ការការរាលដាលនៃកូវីដ១៩។

1 min read

ចេញផ្សាយ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ (ខេត្តកំពង់ឆ្នាំង)÷ ដេប៉ូលក់ឈើជាច្រើនកន្លែងតាមដងផ្លូវជាតិលេខ៥ក្នុងស្រុករលាប្អៀរ,ស្រុកកំពង់ត្រឡាច,ស្រុកសាមគ្គីមានជ័យ, ដែលអង្គភាពសារព័ត៌មានយើងទទួលបានពីប្រភព និងស្រាវជ្រាវស៊ើបអង្កេតឃើញថាមានដេប៉ូឈើពិតប្រាកដ ជំនាញរខណ្ឌរដ្ឋបាលព្រៃឈើ គ្មានចំណាត់ការចុះបង្ក្រាបឡើយខណៈដែលប៉េសេ ត្រូវបានបិទជាយូរឆ្នាំមកហើយនោះ។ ប្រភពទម្លាយចេញពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី ដែលជានាយខណ្ឌកំពុងត្រូវប៉ាន់ស្ងាត់ៗ តាមរយ:ការបើកភ្លើងខៀវឲ្យឈ្មួញដេប៉ូឈើខុសច្បាប់ស្តុរលក់ទូទាំងក្នុងខេត្តកំពង់ឆ្នាំង ខណ:គេអះអាងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់និងបិយប៉េសេ នៅទូទាំងប្រទេស...

1 min read

នៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាទ មេីលងាយ ដល់មន្ត្រីចរាចរណ៍ នៅលេីគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤...

1 min read

កម្ពុជាបានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ...

1 min read

បើតាមសេចក្តីប្រកាសបានឱ្យដឹងថា អ្នកឆ្លងមេរោគកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ១នាក់នៅខេត្តកំពង់ចាម និង១នាក់ នៅខេត្តកោះកុង។ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកឆ្លងថ្មីពីរនាក់នេះគឺបានឆ្លងពីពលរដ្ឋខ្មែរដែលចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់...

1 min read

Breaking News- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការឱ្យរដ្ឋបាល និងមន្ទីរសុខាភិបាលតាមខេត្តទាំងអស់ ជ្រើសរើសអគាររបស់សាលារៀន ដើម្បីធ្វើជាកន្លែងត្រៀមបង្ការចាំទទួលអ្នកជំងឺបណ្តាលមកពីវីរុសCovid-19 ដោយតម្រូវមានការបំពាក់សម្ភារៈបរិក្ខាពេទ្យ,បណ្តាញទឹក,ភ្លើង ឱ្យបានរួចរាល់។

ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ចិនបានមកដល់ប្រទេសកម្ពុជា ហើយ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ...

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃចេញជូនដំណឹងដល់ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ ចាប់ពីថ្ងៃទី២២ ខែមីនាឆ្នាំ២០២០តទៅ

1 min read

ទិន្នន័យផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលគិតត្រឹមយប់ថ្ងៃទី២០ខែមិនាឆ្នាំ២០២០ករណីអ្នកមានជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាសរុបមានចំនួន៥១នាក់ (ស្រី៤នាក់ ប្រុស៤៧នាក់)ក្នុងនោះមានជនជាតិចិនម្នាក់ជាសះស្បើយ

1 min read

ព្រះករុណាជាអម្ចាស់ជីវិតលេីត្បូងព្រះបាទសម្តេចព្រះបរមនាថសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ១០០០០០ដុល្លារអាមេរិកសម្រាប់ជាវិភាគទានចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-19(COVID19)

1 min read

សម្តេចព្រះមហាក្សត្រីព្រះវររាមាតាជាតិខ្មែរសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ២០០០០០ដុល្លារសហរដ្ឋអាមេរិចសម្រាប់ជាវិភាគទានចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-19(COVID-19).

1 min read

ដំណឹងល្អ ! ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវ រកឃើញវ៉ាក់សាំង នៃជម្ងឺCOVID-19 យ៉ាងជោគជ័យ ភ្នំពេញ ៖ យោងតាមផេកផ្លូវការ របស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅមុននេះបន្តិច ( ថ្ងៃ១៨ ខែមីនា ) បានបង្ហាញថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត...

1 min read

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតម៉ោង​ ១០:៣០​នាទី​ ថ្ងៃទី​ ១៨​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID19-19 សរុបទាំងអស់ចំនួន​ ៣៥ករណី​,​ ៣៤ករណី​នាំចូលពីប្រទេសក្រៅ​ និង១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ ។ លោកបញ្ជាក់ថា យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍ឡេីយទេ​...

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិថៃម្នាក់បន្ទាប់ពីបង្កហិង្សាក្នុងគ្រួសារ និងមានអាវុធខ្លីមួយដើម ស្រុកព្រៃនប់៖ បុរសជាជនជាតិថៃបានប្រពន្ធខ្មែរ ផឹកសុីស្រវឹងប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ យប់ថ្ងៃ១៧.០៣.០២០ម៉ោង២រំលងអាធ្រាត បង្ករឡើងដោយជនសង្ស័យឈ្មោះ ប៊ុនម៉ា ប៊ុនមី ភេទប្រុស អាយុ៤៥ ជនជាតិថៃ មុខរបរតៃកុងទូក (បើកទូកឲ្យក្រុមហ៊ុនថៃ) ទីលំនៅបច្ចុប្បន្នភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់។ សមត្ថកិច្ចប្រាប់ថា ឃាត់ខ្លួនតាមបណ្តឹងរបស់ឈ្មោះ ជិន...

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យស្តីពីការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក...

1 min read

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ...

  ភ្នំពេញ​៖​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​លោក​ សម​ រ​ង្ស៊ី​ បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​នាក់​ នៅ​ប្រទេស​បារាំង​។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​ បាន​ឲ្យ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​នេះ​លោក​ សម​ រ​ង្ស៊ី​ បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​ នៅ​ប្រទេស​បារាំង​ ហើយ​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នេះ​ ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​បារាំង​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២០​។​...

1 min read

BREAKING NEWS: រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ (ភ្នំពេញ)៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News...

You may have missed