ភ្នំពេញ៖ ៨ ២ ២០២០ នៅវេលាម៉ោង១០ : ៤៤ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត 470 ពាក់ស្លាកលេខ ភ្នំពេញ 2M- 1236 បានបេីកគៀម៉ូតូសង់ទ្រីម 019ពាក់ស្លាកលេខពោធិ៍សាត់ 1I-3371មួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ 102 ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានី. បន្ទាប់មកភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុគឺសងសំណង...
តារាចង្រៀងឈ្មោះចាន់មករារស់នៅក្នុងភូមិបឹងរាំងឃុំសាមគ្គីស្រុកព្រៃនប់ក្រុងព្រះសីហនុអាយុ៣៩ឆ្នាំជាតារាចង្រៀងសម័យមួយរូបទេីបនឹងល្បីនៅដេីមឆ្នាំ២០២០នេះក្រោមបទ( ចាបយំល្វេីយៗ) នឹងបទថ្មីបារីសបណ្ដូលចិត្តកំពុងតែពេញនិយមនៅក្នុងវិស័យសិល្បះ។ជីវប្រវត្តិរបស់គាត់មុននឹងល្បីធ្លាប់ច្រៀងនៅតាមរោងការ១០ឆ្នាំហេីយ៖ នៅខេត្តកំពត ខេត្តកំពង់ចាម ខេត្តសៀមរាប តាមខេត្តច្រេីនទៀត រួចទៅច្រៀងក្រៅប្រទេសជាច្រេីនទៀតដួចជាញ៉ូសាទ្បែន អូស្រាលី កាន់ណាដា ហេីយបន្តរទៅប្រទេសបារាំងក្នុងពេលថ្មីនេះ។
រសៀលថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០នេះនៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបន្តការសិក្សានៅប្រទេសកូរ៉េ។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកជួបបងប្អូនកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមករស់នៅ និងបន្តការសិក្សានៅកូរ៉េនេះ។ សម្តេចតេជោបន្តទៀតថា ពេលនេះកម្ពុជា និងកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត...
នៅក្នុងជំនួបមួយជាមួយប្រធានអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃអង្គារទី២៨ខែមករា ប្រធានាធិបតីចិន Xi Jinping បានគូសបញ្ជាក់ថា ប្រទេសលោកប្រុងប្រៀបស្រេចហើយដើម្បីធ្វើការជាមួយអង្គការនេះ និងសហគមន៍អន្តរជាតិ។ ជំនួបនេះមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអនុញ្ញាតឲ្យអ្នកជំនាញខាងសុខភាពសាធារណៈច្រើនជាងមុនចូលទៅក្នុងប្រទេសចិនដើម្បីជួយបញ្ឈប់ការរាតត្បាតនៃជំងឺនេះ។ករណីដំបូងៗនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះបានត្រូវរាយការណ៍ជាសាធារណៈកាលពីចុងខែធ្នូនៅក្នុងប្រទេសចិន។ចាប់តាំងពីពេលនោះមក ពួកមន្ត្រីបានចំណាយពេលច្រើនសប្តាហ៍ដើម្បីទទួលទិន្នន័យអំពីថា តើមេរោគនេះរាលដាលលឿនបែបណាហើយនរណាដែលអាចរងគ្រោះដោយងាយបំផុត។លោក Tom Frieden ជាអតីតនាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបញ្ចៀសជំងឺដែលភាសាអង់គ្លេសហៅថា Centers for Disease Control...
ថ្ងៃ អង្គារ ៤ កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ខែមករា ឆ្នាំ២០២០ លោកគាតហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតសហការជាមួយលោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន ប្រធានច្រកអន្តរជាតិបក្រុងប៉ោយប៉ែតបានរៀបចំពិធីចែកម៉ាសជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅប្រទេសថៃនឹងចេញមកពីប្រទេសថៃដើម្បីទប់ស្កាត់ជំងឺឆ្លងតាមរយៈផ្លូវដង្ហើម ហើយក្នុងថ្ងៃនេះដែរលោកអភិបាលក្រុងប៉ោយប៉ែតលោកបានបញ្ជាក់ថាមិនមែនតែចែកនៅតាមច្រកអន្តរជាតិប៉ោយប៉ែតនោះទេនឹងមានធ្វើពិធីចែកតាមមជ្ឈមណ្ឌលនិងសាលារៀនទូទាំងក្រុងប៉ោយប៉ែត
សូមគោរពជូន លោកអធិការនគរបាលស្រុកថ្មគោល - ករណីធ្វើអត្តឃាតចងក។ - ថ្ងៃអាទិត្យ២កើតខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករាឆ្នាំ២០២០ ដឹងកើតហេតុនៅវេលាម៉ោង១១និង៤០នាទី នៅចំណុចក្រុមទី២៣ ភូមិគោកក្ដួចឃុំតាពូង ស្រុកថ្មគោល។ I. សាកសពឈ្មោះ ញើង ផល្លា ភេទប្រុសអាយុ៣៦ឆ្នាំ...
ផ្ទះ២ខ្នងត្រូវអគ្គីលេបត្របាក់អស់ទាំងស្រុង ខណៈដុតទៀនធូបសែនចូលឆ្នាំចិន ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង9និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យ កើតឡើង នៅភូមិសំរោង ឃុំអូរម្លូ ខេត្តកំពង់ចាម បណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង អស់ទាំងស្រុង។ ផ្ទះទី១ មានម្ចាស់ឈ្មោះ មីន ផា ភេទប្រុស អាយុ48ឆ្នាំ...
ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នៅវេលាម៉ោងប្រហែល11:45នាទីថ្ងៃទី20ខែមករាឆ្នាំ2020 មានរថយន្តHighlander មួយគ្រឿងដែលមានផ្លាកលេខ ភ្នំពេញ2AS-9187 បុករនាំងពុះទ្រូងផ្លូវនៅទល់មុខវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី3ខណ្ឌបឹងកេងកង ព្រំប្រទល់ជាប់និងខណ្ខចំការមន រាជធានីភ្នំពេញោ។ម្ចាស់រថយន្តគេចខ្លួនបាត់ទុករថយន្តនៅនឹងកន្លែងកើតហេតុរីឯរថយន្តបង្ករងការខូចផ្នែកខាងមុខខ្ទេចដាច់កាងធ្លាក់ចុះក្រោមទាំងសង្ខាងហេីយនឹងបែកធុងសាំងលិចហូរសាំងជាច្រើនខាងក្នុងរថយន្តគឺផ្ទុះពោងខូចខាតទាំងស្រុង.ក្រោយមកទៀតរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងដេីម្បីយកទៅរក្សាទុករងចាំម្ចាស់មកធ្វេីកាដោះស្រាយ.
ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ទៅប៉ះជាមួយរថយន្តបែនដឹកដី ហើយត្រូវរថយន្តកិន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខ ផ្សារស្ទឹងមានជ័យចាស់ នៅក្នុងសង្កាត់ ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកធូដេ...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ នឹងអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម។ ពិធីពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមនេះ នឹងរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម...
ករណីជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣៖0០នាទីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទី១នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ស្ថិតនៅចំនុចភូមិ ត្រពាំងថ្លឹងទី២សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ។ ១)ឈ្មោះ ភួង សំណាង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។ ២)ឈ្មោះ...
ភ្នំពេញ៖យុវជនម្នាក់រួមដំណើរជាមួយយុវជន២នាក់ទៀតបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់៣កង់រថយន្តក្រឡាប់ផ្ងាជើងឡើងលើអូសប្រមាណ៥០ម៉ែត្ររងរបួសស្រាលហើយចេញមកក្រៅឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់។ ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង៣និង៤០នាទីយប់ទៀបភ្លឹឈានចូលថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២០។តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៣ក្នុងសង្កាត់ទួលស្វាយទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុុគេយុវជនបីនាក់បើករថយន្ត្មមួយគ្រឿងម៉ាកកាមរីហាយព្រីតពណ័សពាក់ស្លាកលេខភ្នំពេញ2A 7632 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទឹសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះបណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់ដល់ទៅ៣កង់រថយន្តក្រឡាប់អូសប្រហែ៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខខាងលើស្ទើរតែទាំងស្រុងយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងស្ទូចយករថយន្តបង្ករទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានផ្តល់នូវពាក្យស្លោកថ្មីមួយដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជន គឺ«អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីលើកទី៤ ជាមួយអ្នកសារព័ត៌មានសរុបជិត៦ពាន់នាក់...
បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងស្លាប់មួយរំពេច ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បង្ករអោយមានការភ្ញកាល់ពីវេលាម៉ោង១២និង២០នាទី យប់ឈានចូល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។ សពជនរងគ្រោះមានឈ្មោះ ប៊ុន រ៉ងម៉ាលីវី ភេទប្រុស អាយុ៣០ឆ្នាំ...
ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៤-០១-២០២០ វេលាម៉ោង០១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យ២នាក់រួមមាន ៖ ១-ឈ្មោះ វ័ន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររបត់ម៉ូតូឌុប...
(អូស្ត្រាលី)៖ លោក ឈាង វុន សមាជិករដ្ឋសភានិងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ និងសន្តិសុខនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ នាវិមានរដ្ឋសភាអូស្រ្តាលី នាទីក្រុងកង់បេរ៉ា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។ សភាអូស្រ្តាលីកំពុងរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ ក្រោមមូលបទ «ភាពដៃគូសភាសម្រាប់ឆ្នាំ២០២០...
កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទយកអាវុធតាមខ្លួន (កាន់កាំបិត) និងគំរាមគំហែងកាប់អ្នកដ៏ទៃ នៅតាមសួនច្បារសាធារណៈកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០.០០នាទី នៅចំណុចសួនដើមពោធិ៍ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្អេរ...
ដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់! ស្លាប់៧នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមករាម្សិលមិញ... { រាជធានីភ្នំពេញ }៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់,...
រថយន្តធុនធំមួយគ្រឿងដាច់ហ្វាំងបុករថយន្តមួយគ្រឿងទៀតនិងបន្តបុករះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល២៤នាក់ ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ដឹកកម្មករសំណង់ ចុះចំណោទលោកយ៉ាយម៉ៅដាច់ហ្រ្វាំង បានទៅបុកនឹងរថយន្ត ០១គ្រឿង រួចជ្រុលទៅបុក របាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្ត រងរបួសធ្ងន់-ស្រាល ២៤នាក់ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លើវិថីផែ ជិតកែងរ៉ា ស្ថិតក្នុងភូមិ៣...
ភ្នំពេញ ៖រថយន្តកុងតៃន័របើកបោះពួយល្បឿនលឿនគេចពីម៉ូតូសេ១២៥ ហើយរេចង្កូតហោះឡើងខឿនទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរីឯរថយន្ត ចូលទៅបំណែកផ្លូវម្ខាងទៀត បែកកង់មុខខាងឆ្វេង បែកធុងប្រេង ហូរកាត់ពេញផ្លូវ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ មុខហាងមីហឹរ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា...
សមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនឹងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) (ខេត្តកណ្ដាល):ហេតុការណ៍នេះបានកើតឡើងត្រូវថ្ងៃទី១១ខែមករា ឆ្នាំ ២០២០ វេលាម៉ោង០០និង ៤៥នាទី ចំណុចកើតហេតុស្ថិតនៅ៖ ភូមិពពាលខែ២ ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ជនសង្ស័យ ចំនួន៖ ០១នាក់(ឃាត់ខ្លួន)១ឈ្មោះ គីម សម្បត្តិ ហៅ (ពៅ) ភេទប្រុសអាយុ...
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់រងរបួសស្រាល ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន មកកៀររួចកិនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមាន ឈ្មោះ បឺយ...
បង្រ្កាបទីតាំងជួញដូរផ្លូវភេទ ឃាត់មនុស្ស៦នាក់ នៅប៉ៃលិន ខេត្តប៉ៃលិន៖ កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបាន ធ្វើការឃាត់ខ្លូនជនសង្ស័យប្រុស/ស្រីចំនួន៦នាក់...
ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី៤ នៅក្នុងឆ្នាំ២០២០នេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង រួមទាំងសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឱ្យចូលរួមផងដែរ ដែលមានការខុសប្លែកពីជំនួបកាលពីលើកមុនៗ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ផុស...