សេចក្ដីរាយការណ៍ពីអាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់ដឹកទំនិញប្រភេទគ្រឿងជ័រ ដូចជាកៅអី និងឧបករណ៍ផ្សេងៗទៀតតាមរថយន្តចំណុះ២តោនកន្លះចូលតាមច្រកម៉ឺនជ័យ ហើយយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ត្រូវបង់លុយឲ្យស្នាក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល បង់ឲ្យសមត្ថកិច្ចគយ២០ម៉ឺនរៀល សរុបអស់៣០ម៉ឺនរៀលទើបចេញផុតពីមាត់ច្រក។ ទន្ទឹមនឹងនេះក្រុមអាជីវករដែលនាំចូលផ្លែឈើតាមរថយន្តកូរ៉េចំណុះ១តោនកន្លះ បានឲ្យដឹងថា ក្នុងមួយជើងពួកគេបង់លុយឲ្យប្រធានសា្នក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀលនិងបង់ឲ្យសមត្ថកិច្ចគយ១៥ម៉ឺនរៀល ហើយនៅពេលចេញផុតពីច្រកម៉ឺនជ័យ ត្រូវបង់លុយឲ្យគយចល័តលើផ្លូវជាតិលេខ៨ ក្នុងឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលថែមទៀត។ ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់មិនដែលទទួលបានបង្កាន់ដៃឬវិក្កយបត្រអ្វីទេ...
khem sok
ស្លាប់ម្នាក់ និងរបួស២៥នាក់ ដោយសាររថយន្តក្រុង បុករថយន្តស្ទូច ស្វាយរៀង៖ រថយន្តស្ទូច និងរថយន្តក្រុងបុកគ្នា បានបណ្តាឱ្យបុរសម្នាក់ស្លាប់ ខណៈមានអ្នករងរបួសធ្ងន់ និងស្រាចំនួន ២៥នាក់ ត្រូវបញ្ជួនទៅដល់មន្ទីរពេទ្យភ្លាមៗ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង...
ប្រធានាធិបតីសាធារណរដ្ឋហុងគ្រីសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍ និិងវប្បធម៌ដ៍រុងរឿងរបស់កម្ពុជា ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ឯកឧត្តម បានលើកឡើងថាការភិវឌ្ឍទីក្រុងភ្នំពេញប្រកប ដោយវិបុលភាព ដោយមានអគារខ្ពស់ៗនាពេលបច្ចុប្បន្ននេះ...
កាលពីយប់ថ្ងៃអាទិត្យនៅសេតវិមានលោកដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលនៃប្រតិបត្តិការមួយរបស់កងកម្លាំងយោធាពិសេសសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី។លោកត្រាំបានប្រកាសថាស្ថាបនិកនិងជាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi «បានបំផ្ទុះខ្លួនឯងស្លាប់ រួមទាំងកូន០៣នាក់ផងដែរ»។ លោកត្រាំថាគ្មានទាហានអាមេរិកាំងណាម្នាក់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនេះទេ ខណៈដែលក្រុមយុទ្ធជនរបស់មេដឹកនាំរដ្ឋឥស្លាមរូបនេះបានស្លាប់អស់មួយចំនួនធំ។លោក ត្រាំ ថ្លែងថា មេដឹកនាំក្រុមរដ្ឋឥស្លាមរូបនេះបានលាក់ខ្លួននៅក្នុងរូងមួយដើម្បីព្យាយាមរត់គេចខ្លួន ដោយបានយំស្រែកនៅតាមផ្លូវរហូត។ ក្រោយមក រូបគេក៏បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ព្រមទាំងកូន០៣នាក់ផងដែរ។បើតាមបណ្ដាញសារព័ត៌មានបានរាយការណ៍ថា...
កាលពីយប់ថ្ងៃអាទិត្យនៅសេតវិមានលោកដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលនៃប្រតិបត្តិការមួយរបស់កងកម្លាំងយោធាពិសេសសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី។លោកត្រាំបានប្រកាសថាស្ថាបនិកនិងជាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi «បានបំផ្ទុះខ្លួនឯងស្លាប់ រួមទាំងកូន០៣នាក់ផងដែរ»។ លោកត្រាំថាគ្មានទាហានអាមេរិកាំងណាម្នាក់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនេះទេ ខណៈដែលក្រុមយុទ្ធជនរបស់មេដឹកនាំរដ្ឋឥស្លាមរូបនេះបានស្លាប់អស់មួយចំនួនធំ។លោក ត្រាំ ថ្លែងថា មេដឹកនាំក្រុមរដ្ឋឥស្លាមរូបនេះបានលាក់ខ្លួននៅក្នុងរូងមួយដើម្បីព្យាយាមរត់គេចខ្លួន ដោយបានយំស្រែកនៅតាមផ្លូវរហូត។ ក្រោយមក រូបគេក៏បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ព្រមទាំងកូន០៣នាក់ផងដែរ។បើតាមបណ្ដាញសារព័ត៌មានបានរាយការណ៍ថា...
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ CEO Master Club បានប្រារព្វមហាព្រឹត្តិការណ៍ CEO Award 2019 ជាមួយហ្នឹងការគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតស្ថាប័ននេះឡើង។ មហាព្រឹត្តិការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីគណៈអធិបតីរួមមាន ឯកឧត្តម...
ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងបញ្ជក់បន្ថែមស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែវិច្ឆិកានេះសូមឲ្យសាធារណជនប្រុងប្រយ័ត្ន!ចំពោះភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់និងរលកសមុទ្រខ្លាំង។
កណ្តាល ៖ប្រធានស្ថានីយ៍ថ្លឹងរថយន្តស្រុកអង្គស្នួល លោកវណ្ណាកំពុងត្រូវប៉ាន់កើបលុយដាក់ ហោប៉ៅស្ងាត់ៗ តាមរ យៈបើកដៃឲ្យឈ្មួញរ ថយន្ដដឹកទំនិញខ្នាតយក្ស។ ជាពិសេសរថយន្តដឹកដីនិងរថយន្តដឹកថ្មនិង ខ្សាច់ជាដើម នោះ បាន ធ្វើចរាចរណ៍ជារៀរាល់យប់ៗ ដោយរលូនដែលគេអះអាងថាសុទ្ធតែបានបង់ លុយមុន ឲ្យមន្ត្រីស្ថា នីយ៍ជញ្ជីង ថ្លឹងរថយន្ត ស្រុក អង្គស្នួលគឺក្រុមមន្ត្រីអាចរកចំណូល ក្រោមតុសម្រាប់ចែកគ្នាដាក់ហោប៉ៅគឺ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ...
បើតាមវិទ្យុបារាំងអន្តរជាតិRFIចេញផ្សាយឲ្យដឹងថាក្រុមសមត្ថកិច្ចចម្រុះបំពាក់ដោយ អាវុធគ្រប់ដៃ ត្រូវបានដាក់ពង្រាយឲ្យឈរជើងនៅព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យតាំងពីថ្ងៃ២៥តុលាមកនេះ។ សកម្មភាពនេះបានកើតមានឡើងនៅមុនពេលក្រុមលោក សម រង្ស៊ី ប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកាតាមច្រកប្រទេសថៃ។យោងតាមរូបភាពវីដេអូត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២៥តុលា បង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មានទាំងកងរាជអាវុធ និងទាហានរាប់សិបនាក់ផងនោះ ត្រូវបានដាក់ឲ្យឈរជើងពុះចែកទ្រូងផ្លូវជាពីរចំណែក ចាប់ពីគល់ស្ពានថ្មមួយកន្លែងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ។ គឺជាច្រកទ្វារអន្តរជាតិដ៍សំខាន់មួយដែលមានពលរដ្ឋនៃប្រទេសទាំងពីរចេញចូលរាប់ពាន់ក្នុងមួយថ្ងៃៗ។ក្រុមកម្លាំងប្រដាប់អាវុធទាំងនោះ ដែលក្នុងដៃកាន់អាវុធប្រៀបដូចជាប្រុងប្រយុទ្ធបានសំឡឹងមិនដាក់ភ្នែកទៅកាន់អ្នកដំណើរមានទាំងកម្មករអូសរទេះផងដែរដោយតម្រូវឲ្យដោះមួកចេញ។ សកម្មភាពនេះបានកើតមុនពេលដែលក្រុមគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី...
ខេត្តព្រះសីហនុ-មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២៧តុលា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងថ្ងៃទី២៤តុលា២០១៩ ។ មន្ត្រីផ្លូវការនានាដែលចូលរួមប្រតិបត្តិការរុករកនេះថ្លែងថា ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានព្យាយាមស្វែងរកដែរ ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ...
ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿន ជ្រុលបុកយានយន្តជាច្រើនគ្រឿង និងរងរបួស៦នាក់កាលពីវេលា ម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសួនច្បារមុខវត្តបទុមវតី ( មុខភោជនីយដ្ឋាន ផ្ទះម៉ែក្មេក) លេីផ្លូវសុធារស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រថយន្តបង្ក កាមរីហៃប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7942 បេីកបរដោយបុរសម្នាក់ទំនងស្រវឹងស្រា និងម្នាក់ទៀតជាអ្នករួមដំណេីរ ទំនងមានជាតិសុរាក្នុងខ្លួនដូចគ្នា ។ រីឯយានយន្តខូចខាត រួមមានរថយន្ត កាមរីឆ្លាមមួយគ្រឿងនិងម៉ូតូ៣គ្រឿង និងមនុស្សរបួសធ្ងន់ម្នាក់ របួសស្រាល៥នាក់ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរក្នុងល្បឿនខ្លាំង ក្នុងទិសដៅបញ្ច្រាសមកប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះគ្នា៣នាក់ បណ្ដាលដួលរងរបួស ។ បន្ទាប់មករថយន្តបង្ក បានបន្តបើកបរបញ្ច្រាស រ៉េមកបុកម៉ូតូ២គ្រឿងឈប់មុខហាងផ្ទះម៉ែក្មេក រួចរុញផ្ទប់រថយន្តកាមារីឆ្លាម បណ្ដាលឱ្យមនុស្ស៣នាក់អង្គុយលើម៉ូតូ របួសធ្ងន់ម្នាក់របួសស្រាលម្នាក់ ។ ក្រោយមកគេឃេីញ រថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល សម្ភពរស្មី បានមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបេីករថយន្តបង្ក បានហៅមិត្តភក្តិ សាច់ញាតិប្រុសស្រីមកកន្លែងកេីតហេតុ ស្រាប់តែកេីតមានភាពច្របូកច្របល់ រវាងប្រជាពលរដ្ឋ និងភាគីរថយន្តបង្ក ។ ភាគីក្រុមរងគ្រោះ បានលើកដៃសំពះសមត្ថកិច្ច អរគុណសម្រាប់កិច្ចអន្តរាគមន៍ និងសុំរកតែយុត្តិធម៌ជូនពួកគាត់តែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
(ភ្នំពេញ)៖ ករណីឃាតកម្ម ជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កើតឡើងដោយសារ គំនុំក្នុងចិត្តជាង ១០ឆ្នាំមកហើយ។ ជនដៃដល់ឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H...
ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុចាប់ពី២៥ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថាជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិនបាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ការនាំចេញកសិផលក្រៅពីអង្ករប្រចាំថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ដោយឆ្លងកាត់តាមច្រកចេញចូលតែមួយ។
ភ្នំពេញ ៖ កាលពីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១ និង០០នាទី សមត្ថកិច្ចខណ្ឌដូនពេញ បានចុះប្រតិបត្តិការ បង្ក្រាបបករណីជួញដូរ និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្រោមដើមគរ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយខ្លួនបានជនសង្ស័យចំនួន០៤នាក់។ សមត្ថកិច្ចបញ្ជាក់ថា...
សៀមរាប៖ប្រភពពីប្រជាពលរដ្ឋរស់នៅ ផ្សារក្រឡាញ់ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួក គាត់ មានមេខ្លោងឈ្មោះ «ភា»បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិ សេ ស គ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ 2.8888និង3.999។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចនគរ បាល ក្រុងសៀមរាប ក៏ដូចជាមន្ត្រីអាជ្ញាធរក្រុង...
កំពង់ស្ពឺ) ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩ នេះ បានចាត់ឱ្យមន្ត្រីនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី...
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស (HE. Mr. Juan de...
ប្រភពដែលស្និទ្ធនឹងលោក ទុង ធឿន បានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ក៏ដូចជានាំចូលជ្រូកគោក្របី មាន់តាមច្រករបៀងក្នុងស្រុកអូរជ្រៅ ហើយដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចសាលាក្រហម គឺជាប្រភពចំណូលដ៏ធំសម្រាប់លោក ទុង ធឿន និងបក្ខពួក។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីទទួលបានតំណែងជាមេគយចល័តស្នាក់ការចំណុចសាលាក្រហម គឺលោក ទុង ធឿន មិនដែលចាត់វិធានការទប់ស្កាត់ឬបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញខុសច្បាប់ ទំនិញគេចពន្ធ...
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសផ្សព្វផ្សាយថា ក្នុងការប្រើប្រាស់ខេមរភាសានិងជាបញ្ហាបច្ចេកទេសលើគោលការណ៍កំណត់អំពីបរិមាណភ្លៀង (Rain Intensity) ដើម្បីចៀសវាងនូវភាពស្រពិចស្រពិលបណ្តាលឲ្យមានការយល់និងមានការបកស្រាយតាមការយល់ឃើញដោយឡែកៗពីគ្នា។ ក្រសួងសូមបង្ហាញជូននូវការកំណត់ជាលក្ខណៈបច្ចេកទេស ស្តីពីបរិមាណទឹកភ្លៀង។
(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់វាយខ្នោះមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងឆែកឆេររឹបអូសថ្នាំប្រភេទម៉ាទឹកកកទំងន់ជិត ១០០ក្រាម។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ មុខក្លឹបកំសាន្តរាត្រី មីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជជនសង្ស័យមានឈ្មោះ ម៉ី...
ភ្នំពេញ ៖ ក្រោមការបញ្ជាដឹកនាំផ្ទាល់ភ្លាមៗរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទប់ស្កាត់ និងរុះរើសំណង់កំពុងសាងសង់សំណង់រោងដែកធ្វើបន្ទប់ផ្ទះជួលរំលោភលើដីចំណីប្រឡាយសាធារណៈមួយកន្លែង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។ ជាមួយនេះ...
រន្ធត់! បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកសាំង ដែលចតចោលលើផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់មួយរំពេច
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសាំងរបស់ក្រុមហ៊ុន ប្រេងឥន្ធន: លឹម ឡុងចតចោលលើផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើហ កាលវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាម៉ោកស្ថិតតាមបណ្ដោុយផ្លូឈ្នះឈ្នះក្នុងភូមិទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សពជនរងគ្រោះមានឈ្មោះ លឹម...
ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី«អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល» នាល្ងាចថ្ងៃទី២២ខែតុលាឆ្នាំ២០១៩នេះលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយដោយនិយាយតែពាក្យពិតដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរម្លឹកថា «កុំកុហកគេឱ្យសោះ តែកុហកបាត់ក្រេឌីត បាត់ក្រេឌីត គឺរលំតែម្តង ពេលខ្លះយើងសុខចិត្តសុំទោសគេ បើកុហកម្តងហើយលើកក្រោយនិយាយទៀតគេលែងជឿហើយ»។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកនាំពាក្យទាំងអស់ថតទុកពេលឃើញព័ត៌មានណាដែលមិនពិតហើយរួមគ្នាឆ្លើយតបជាបន្ទាន់ជាមួយព័ត៌មានត្រឹមត្រូវ នោះព័ត៌មានមិនពិតទាំងឡាយនឹងបាត់ក្នុងរយៈដ៏ខ្លីបំផុត។ លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំសិក្ខាសាលាជូនសិក្ខាកាមជាអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាមន្ត្រីព័ត៌មានរាជធានីខេត្តនាពេលនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណាដែលមាន...