បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Andrej Babis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក អញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងធ្វើជំនួបកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារ ការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាលនិងរ៉ាក់ទាក់បំផុត។ក្នុងជំនួបកំពូលទ្វេភាគីគ្នានោះ ប្រមុខ ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ...
ព័ត៌មានជាតិ
អ្វីដែល ពុក ម៉ែ បងប្អូន ទទូចចង់ដឹង ចង់ឃើញ នូវលទ្ធផលកិច្ចប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ចជំនាញថា តើករណីមួយនោះដល់ណាហើយ យ៉ាងម៉េចហើយ? 👉 ឥឡូវនេះ ដើម្បីឆ្លើយតប ទៅនិងសំណួរ និងចម្ងល់ របស់បងប្អូន page អធិការដ្ឋាននគរបាលស្រុកពញាឮ និងផ្សាយជូនបងប្អូន ដូចខាងក្រោមនេះ!...
ព្រះអើយបុកទៀតហើយ ថ្ងៃនេះ ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹកថ្ងៃទី០៨.១០.២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បុុករះរបងផ្ទះប្រជាពលរដ្ឋនិងក្រឡាប់ប៉ះរថយន្តមួយគ្រឿងទៀត បណ្តាលអោយមនុស្សចំនួន០២នាក់រងរបួសធ្ងន់ស្រាលនិងរថយន្តរងការខូចខាតយ៉ាងតំណំនៅលើផ្លូវបេតុងចុះចំណោតTotal ស្ថិតក្នងភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។ដោយ: សោម ភ័ក្រត្រា
រឿងគោស៊ីដំណាំធ្វើអោយពលរដ្ឋជិត៤០គ្រួសារផ្ទុះកំហឹងប្តឹងអោយមេបញ្ជាការអាវុធហត្ថខេត្តជួយអន្តរាគមន៍ ខេត្តបាត់ដំបង! ប្រជាពលរដ្ឋប្រមាណជិត៤០គ្រួសាររស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល បានផ្ទុះកំហឹងនាំគ្នាមកប្តឹងដល់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តអោយជួយអន្តរាគមន៍ក្រោយសត្វគោជិត២០០ក្បាលរបស់ឈ្មោះ សុខ ជាសំណាង ស៊ីដំណាំពួកគាត់រាប់សិបហិកតាជាច្រើនឆ្នាំដោយមិនមានការដោះស្រាយ។ ការផ្ទុះកំហឹងចូលខ្លួនប្តឹងរបស់ក្រុមប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។ លោកពូ ទិត្យ ម៉ុន អាយុ៧០ឆ្នាំ...
ភ្នំពេញ)៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បើយោងតាមសេចក្តីជូនដំណឹងផេកផ្លូវការរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (ហៅកាត់CCA) បានឲ្យដឹងថា ឧបាសិកា លីម ម៉េងហូយ ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃអង្គារ ៣កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក...
ព្រះបាទនរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជាបានអបអរសាទរខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ប្រទេសចិនដែលដឹកនាំដោយរបបកុម្មុយនិស្តបែបម៉ៅនិយមត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។នៅចំខួបកំណើត៧០ឆ្នាំនៃការបង្កើតរដ្ឋកម្មុយនិស្តនៅថ្ងៃអង្គារនេះ ប្រទេសចិនបានរៀបចំពិធីរំលឹកខួបយ៉ាងធំនៅទីលានធានអាន់ម៉េន ដែលនៅទីនេះមានបាតុករជានិស្សិតរាប់រយនាក់ត្រូវបានសម្លាប់នៅឆ្នាំ១៩៨៩។ក្នុងព្រះរាជសារដែលត្រូវបណ្តាញផ្សព្វផ្សាយទទួលបាននៅថ្ងៃនេះ ព្រះមហាក្សត្រខ្មែរបានទ្រង់ព្រះសំណេរទៅកាន់លោកស៊ី ជិនពីង ប្រធានាធិបតីចិន ដោយសម្តែងនូវ«ការអបអរសាទរយ៉ាងកក់ក្តៅបំផុតនិងដោយអស់ពីដួងចិត្ត» ចំពោះខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ។ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្កាសង្កត់ធ្ងន់ថា «ក្នុងរយៈពេល៧០ឆ្នាំនេះ សាធារណរដ្ឋប្រជាមានិតចិនបានរីករាយនឹងសន្តិភាព ស្ថិរភាព ដែលអនុញ្ញាតឲ្យប្រទេសនេះរីកចម្រើនរុងរឿង»។បន្ថែមពីនោះទៀតព្រះមហាក្សត្របានគូសបញ្ជាក់ពីការបន្តពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឲ្យ «កាន់តែស៊ីជម្រៅរវាងថ្នាក់ដឹកនាំនិងប្រជាជនរាប់តំណទៅទៀត»។...
ប្រទេសអ៊ីស្រាអែលបានបាត់បង់ទឹកដីទាំងស្រុង អស់រយះពេលជាង ២០០០ឆ្នាំ។ កត្តាដែលគេយកបានមកវិញមានពលិកម្ម ៣យ៉ាង៖ ១-អ្នកក្រមានតែកម្លាំងគ្មានប្រាជ្ញា យកកម្លាំងចូលរួមរាល់សកម្មភាពសង្គម។ ២-អ្នកមានប្រាក់កាសមធ្យមឬច្រេីនទំនុកបំរុងប្រាក់កាសឲ្យអ្នកក្រនិងអ្នកមានបញ្ញា។ ៣-អ្នកមានបញ្ញាយកប្រាជ្ញាខ្លួនទៅផ្សព្វផ្សាយឲ្យអ្នកក្នុងនិងក្រៅយល់ច្បាស់។ ពូជសាសន៍អុីស្រាអែលដែលជាប់ឈ្មោះថាជាពូជសាសន៍ដែលឆ្លាតជាងគេលេីលោកនឹងជាប្រទេសដ៏តូចមួយនៅអាសុីភាគខាងលិចនោះគឺអុីស្រាអែល! ជាមួយនឹងទឹកដីបច្ចុប្បន្នត្រឹម 20,770 km² អុីស្រាអែល គឺជារដ្ឋមួយដ៏អស្ចារ្យ និងនឹកស្មានមិនដល់ ។ ហេតុផលមួយចំនួនដែលនាំឲ្យប្រទេសអុីស្រាអែលខ្លាំង: ១- នៅអុីស្រាអែល...
សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ជនក្បត់ជាតិ។ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិនេះហើយព្រោះគេជាអ្នកចេញវាយកូនមុន។តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំដើម្បីការពារសម្តីរបស់លោកទេ?ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ។ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយគ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថាឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់អោយជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការវាយប្រហារទៅលើក្រុមគ្រួសាររបស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី...
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?បុណ្យភ្ជុំបិណ្ឌបានកន្លងផុតទៅហើយហើយបងប្អូនក៏បានជួបជុំក្រុមគ្រួសារទៅវត្តធ្វើបុណ្យរួមគ្នាប្រកបដោយក្តីសប្បាយរីករាយនិងជ្រះថ្លាក្នុងចិត្តគ្រប់ៗគ្នា។ដូចរាល់ឆ្នំាគឺបងប្អូនធ្វើដំណើរទៅកាន់ស្រុកកំណើតជិតឆ្ងាយកាន់តែស្រួលជាងមុន ដោយសារយើងមានផ្លូវថ្នល់តូចធំល្អៗកាន់តែច្រើនជាងមុន ហើយមធ្យោបាយធ្វើដំណើរក៏សម្បូរច្រើនជាងមុនរួមទាំងសេវាឡានក្រុងដឹកជញ្ជូនបងប្អូនកូនក្មួយដោយឥតគិតថ្លៃទៀតផង។ ស្របពេលជាមួយគ្នានេះដែរ គឺប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងកូនក្មួយក៏កាន់តែល្អប្រសើរជាងមុន ដែលអាចអោយបងប្អូនធ្វើដំណើរកំសាន្តជិតឆ្ងាយកាន់តែងាយស្រួល។ ទាំងអស់នេះគឺដោយសារសន្តិភាព។ ពេលនេះបុណ្យភ្ជុំក៏បានចប់ហើយដែរ សូមបងប្អូននិងក្មួយៗធ្វើដំណើរវិលត្រឡប់មកគេហដ្ឋាន និងកន្លែងធ្វើការវិញប្រកបដោយសុវត្ថិភាព។ សូមបើកបរគោរពច្បាប់និងយោគយល់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងចម្រុងចម្រើនគ្រប់ក្រុមគ្រួសារកុំបីខាន៕
របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការចុះពិនិត្យនិងវាយតម្លៃទូទៅលើការងារបង្កបង្កើនផលការចិញ្ចឹមសត្វ និងវារីវប្បកម្មដែលខេត្តកំពង់ឆ្នាំងដែលសង្ឃឹមថានឹងអាចសម្រេចបានក្នុងឆ្នាំ២០១៩។ I. ដំណាំស្រូវ ផែនការការងារកសិកម្មប្រចាំឆ្នាំ២០១៩ សរុបចំនួន ១៦៦ ៣៥៦ហត ដែលក្នុងនោះ៖ ផែនការអនុវត្តកសិកម្មរដូវប្រាំងសរុបចំនួន៣ ៨ ៧០១ហត ផែនការអនុវត្តកសិកម្មរដូវវស្សាសរុប១ ២៧ ៦៥៥ហត។ ១.លទ្ធផលការអនុវត្តការដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩...
ជាថ្មីម្តងទៀតកាលពីថ្ងៃច័ន្ទរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពី«ទំនាក់ទំនងល្អនិងជាប្រវត្តិសាស្ត្រ»រវាងកម្ពុជានិងសហរដ្ឋអាមរិក។សេចក្តីអះអាងនេះធ្វើឡើងក្រោយពីលោក រស់ ចន្ត្រាបុត្រ បានថ្លែងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយខ្នងលោក សម រង្ស៊ី ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបរាប់លើគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា «រាជរដ្ឋាភិបាលនៅតែបង្ហាញជំហរយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក»។ លោកបញ្ជាក់បន្ថែមថា «កិច្ចសហការជិតស្និទ្ធ និងជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរនេះ នៅតែបង្ហាញភាពសកម្ម និងជិតស្និទ្ធជាច្រើនវិស័យ ដូចជា...
លោក Hassan Rouhaniប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថាយុទ្ធនាការ «ដាក់សម្ពាធជាអតិបរមា» របស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបរាជ័យ ហើយទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះបានបង្ហាញថាសហរដ្ឋអាមេរិកទាល់ច្រក។ ដោយថ្លែងមុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Rouhani ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីតបានបំប៉ោងការខូចខាតដែលបណ្ដាលមកពីការវាយប្រហារលើកន្លែងប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពីដើមខែនេះ។លោក Rouhani...
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៩។
ភ្នំពេញ៖ នៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ៣ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ១៨៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កើនដល់ ១៩០ដុល្លារ។ ចំនួនប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi...
នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការងារវិនិយោគជាមួយ លោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINTGroupរបស់ប្រទេសចិន។នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះគឺបានផ្តោតសំខាន់ទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២របស់ចិនដែលជាដៃគូររបស់កម្ពុជា។កន្លងមកនេះក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយកំពុងសម្លឹងឱកាសវិនិយោគបន្ត។សម្ដេចតេជោ ហ៊ុន...
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត Salman បានមានព្រះរាជបន្ទូល កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញថា រាជាណាចក្រនេះ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួន ប្រឆាំងនឹងការវាយប្រហារដ៏កម្សាករបស់សត្រូវ។ ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែស្វែងរកអ្នកនៅពីក្រោយ នៃការវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco ចំនួន២កន្លែង នៅក្នុងប្រទេសអារ៉ាប៊ីអ៊ូឌីត កាលពីថ្ងៃសៅរ៍...
ខេត្តព្រះសីហនុ៖ លើសពីការសន្យាហើយអ្វីដែលបានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែង លោក គួច ចំរើន បានឡើងប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី សម្តេចក្រឡាហោម ស ខេង ថាលោកនឹងដឹកនាំបន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ បន្ទាប់ពីលោក គួច ចំរើន ទទួលបានតំណែងជាចៅហ្វាយខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ។...
August 3, 2019 - ថ្មីៗ មន្រ្ដីណាដែលពូកែយកដីប្រជាពលរដ្ឋ និងពុករលួយ ត្រៀមខ្លួន សម្តេចតេជោ ហ៊ុន សែន ព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិគ្រប់មន្ត្រី និងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្រោយពីព៍ត័មានក្នុងស្រុកមួយចំនួនចុះផ្សាយ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺថា រឿងនេះមិនដូចអ្វីដែលគេចុះផ្សាយនោះទេ ពោលគឺរឿងរ៉ាវប្តីប្រពន្ធរបស់លោកកំពុងដោះស្រាយគ្នាតាមផ្លូវតុលាការហើយ។ លោក កង វង បានបញ្ជាក់ថា លោក និង លោកស្រី យ៉ើ ស្រីលក្ខ ពិតជាបានរួមរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា...
(ភ្នំពេញ)៖ រថយន្តស៊េរីទំនើបៗលួចនាំចូលអត់ពន្ធប្រមាណ ៥០០គ្រឿង ត្រូវបានកម្លាំងគយ និងរដ្ឋាកររកឃើញ និងរឹបអូសយកទុកនៅក្នុងឃ្លាំង។ ប្រតិបត្តិការរករថយន្តអត់ពន្ធកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។បើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចាប់បានរថយន្តអត់ពន្ធទាំងនេះ គឺជាជោគជ័យនៃកិច្ចសហការគ្នារវាងគយ និងរដ្ឋាករកម្ពុជា ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានតភ្ជាប់តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ។យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា...
មណ្ឌលគិរី៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី២០ ខែសីហានេះ នៅស្រុកកោះញែកបានប្រារព្ធពិធីទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៥ និងលើកទី១៥ នៅកម្ពុជា ក្រោមប្រធានបទ ភាសាជនជាតិដើមភាគតិច០៩ សីហា ២០១៩ ក្រោមវត្តមាន លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ...
កំពត៖ គម្រោងធ្វើផ្លូវចាក់បេតុងមួយខ្សែរ ដែលជាអំណោយសប្បុរសជនតាមរយៈឯកឧត្តម ភុន សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនខេត្តកំពត ស្ថិតនៅក្នុងភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នឹងចាប់ផ្តើមធ្វើនៅក្នុងខែសីហា ឆ្នាំ២០១៩នេះ ដោយមិនឲ្យប្រជាពលរដ្ឋខកបំណងឡើយ ព្រោះរដូវទឹកជំនាន់បានកន្លងផុតទៅហើយ។ បើតាមឯកឧត្តម ហ៊ុន សុខា អនុប្រធានគណបក្សប្រជាជនខេត្តកំពត បានឲ្យដឹងថា គម្រោងផ្លូវមួយខ្សែរនេះត្រូវតែធ្វើជូនប្រជាពលរដ្ឋ...
ស្ទឹងត្រែង៖ ក្រុមហ៊ុន សៀម៉ុន ខេមបូឌា អហ្រ្គីខល់ឈ័រ ដែលមានឧកញ៉ា លឹម សុផាត ជាតំណាង បានដឹកឈើកែច្នៃនាំចេញចំនួន៩រថយន្តវេអង ដោយនាំចេញតាមច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ ដោយរលូន នៅថ្ងៃទី១៩ សីហា ២០១៩នេះ ខណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា...
កំពង់ចាម៖ ពូជស្រូវសែនក្រអូប ចំនួន២៨.៦៥០គក្រ ជាអំណោយ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ជូនប្រជាកសិករចំនួន ៥៧៣គ្រួសារ នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ពិធីចែកពូជស្រូវនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩...