
ព្រះសីហនុ៖កុងតឺន័រចំនួន៨៣ទូរផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេសចូលស្រុកខ្មែរតាមកំពង់ផែខេត្តព្រះសីហនុនារសៀថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩នេះត្រូវបានសមត្ថកិច្ចបង្រ្កាបខណៈរកអ្នកនាំចូលនិងម្ចាស់អត់ឃើញសោះ!។ការចុះបង្រ្កាបគេឃើញមានមេដឹកនាំស្ថាបន័ពាក់ព័ន្ធមានលោកគុណ ញឹមមេអគ្គនាយកដ្ឋានគយនិងរដ្ឋាករនិងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុនអគ្គនាយកកំពង់ផែស្វយ័តបានមកពិនិត្យការគាស់ទូរកុងតឺន័រទាំងអស់នោះដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ។នេះជាលើកទី២ហើយនៃការនាំចូលសំរាមមកពីបរទេសតែត្រូវសមត្ថកិច្ចបង្ក្រាបដែលកាលពីជិត២០ឆ្នាំមុនមានការនាំចូលម្តងដែរ។មន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះបានបង្ហើបថា មូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង បន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ។ប៉ុន្ដែពេលមកដល់កម្ពុជាទើបស្កែនឃើញថាជាសំរាម។គេមិនទាន់ដឹងថាតើម្ចាស់ក្រុមហ៊ុនអ្នកនាំចូលជាអ្នកណានោះទេមកដលពេលនេះ។សូមជម្រាបថាថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាច្រើនលើករួចមកហើយថារាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ សម្ដេចហ៊ុនសែនបានបន្ថែមថា កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរាជរដ្ឋាភិបាល ជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិកនិងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕ដោយ៖មឿនសុគា
More Stories
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បើកភ្លើងខៀវអោយប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងលោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារពព្រំដែនសំយ៉ោង កាន់តំណែងដុះស្លែ ជាអ្នកមានសិទ្ធិអំណាចបើកដៃឲ្យ ក្រុមឈ្មួញដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ យ៉ាងពេញបន្ទុក
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ