
កំពង់ស្ពឺ៖នារសៀលថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបរថយន្តច្នៃ(ប៉ាកុង)ចំនួុន ០៦គ្រឿង ដែលក្រុមឈ្មួុញប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ខេត្តពោធិ៍សាត់ បើកយកមកលាក់ទុក នៅចំណុចនិយាមកា 405145-1303450 ស្ថិតក្នុងទីតាំងចំការក្រូចមួយកន្លែងស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
វត្ថុតាងរថយន្តច្នៃ(ប៉ាកុង)ចំនួុន ០៦គ្រឿងខាងលើត្រូវរង់ចាំក្រុមការងារជំនាញ ដុត និងកាត់កម្ទេចចោល របស់គណៈកម្មការបង្រ្កាបបទល្មើសថ្នាក់ជាតិ នឹងមកធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
យោងទៅតាមសំណេរ Facebook ផ្ទាល់របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទឹកដីខេត្តកំពង់ស្ពឺ មិនមែនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជនប្រព្រឹត្តនូវបទល្មើសឡើយ។
More Stories
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់
ស្រីទូច ថៅកែនាំជង្គង់មាន់ ស្លាបមាន់ មកពីថៃ មិនមែនជាថៅកែធម្មតាទេ គាត់មានងារ ជា ឧកញ៉ា ឈ្មោះពិតរបស់គាត់ គឺ អ៉ឹម សុផាន់ណារឹទ្ធ