ភ្នំពេញ ៖ ជនប្រុសស្រីជាច្រើននាក់ ដែលជាប់សង្ស័យពាក់ព័ន្ធសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៤២កែងនិងផ្លូូវ១០៥ ចំនុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនគរបាលមន្ទីរប្រយុទ្ធនិងប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលរជាតិ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីទោ វណ្ណ កុសល ដោយមានការចូលរួមពីលោកហ៊ឹង ប៊ុនថន ព្ររាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ចុះបង្រ្កាបភោជនីយដ្ឋានរាត្រីភ្នំពេញ ជាទីតាំងពាក់ព័ន្ធសារធាតុញៀន ។
ករណីបង្ក្រាបជាក់ស្ដែងនេះ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង៤០នាក់ ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿង និងសារធាតុញៀនមួយចំនួនធំទៀត។ ទីតាំងខាងលើនេះ ខាងក្រោមលក់គ្រឿងសមុទ្រ ធម្មតាតែខាងលើជាន់ទី១ ( មាន៤បន្ទប់) បង្កប់ដោយថ្នាំញៀន ជក់ក្រវីពពាក់ពពូន ស្រីប្រុសពេញបន្ទប់ ។
- បច្ចុប្បន្នជនសង្ស័យប្រុសស្រីជាង៤០នាក់ រួមទាំងវត្ថុតាង ត្រូវនាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន អគ្កស្នងការនគរបាលជាតិ ចាត់ការបន្តតាមនីតិវិធី ៕




More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់