រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រតិកម្មខ្លាំងៗ ថែមទាំងគ្រោងដាក់ពាក្យប្តឹងទៅថ្នាក់លើឲ្យជួយរកយុត្តិធម៌ ករណីទារប្រាក់ខុសច្បាប់ក្រៅផ្លូវការពីសំណាក់ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គ្រប់គ្រងដឹកនាំដោយលោក ខឹម ចិត្ត្រា ដែលទើបតែត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងថ្មីៗកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដែលអង្គុយមិនទាន់នឹងបានក្តៅគូថផងនោះ ស្រាប់តែផ្ទះរឿងអាស្រូវពុករលួកកក្រើកពេញក្រុងប៉ោយប៉ែតតែម្តងដូចជាករណី៖ ១-យកប្រាក់ពីពលរដ្ឋក្នុងម្នាក់ៗ៥០បាត (លុយថៃ) ឬស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ត្រាលើប័ណ្ណព្រំដែន ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ២-ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត...
ព័ត៌មានជាតិ
លោកលីឡាជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងជាមន្រ្តីគួរតែវះកាត់បង្កើតមានបទល្មើសនៅនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង៖ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាចាប់តាំងពីលោកលី ឡាទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងជំនួសលោក សោម ភិរុណរួចមកគឺបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេខណៈប្រជានេសាទលក្ខណៈគ្រួសារបានរិះគន់ថាលោកគឺជាមេខ្លោងបង្កើតឲ្យមានបទល្មើស។អង្គភាពយើងក្រោយពីបានទទួលព័ត៌មានថាមានអាជ្ញាធរឃុំផ្លូវទូកលោក ចេងភាគនិងលោកគង់គន់មេឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងឈ្មោះលោកលីឡា បានរៀបចំគំរោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះ.១(ជ្រុយអន្លង់កញ្ចុះ)២.(រឹម)(ស្វាយកាបនិងស្លាបកុក).(ប្រុស)(ក្រម៉ាល់).(ភាព)(ខ្សាច់ស្ពៃ).(ចនសារឿន)(ថ្នល់ឈើទាល)នៅមានជាច្រើនទៀតហ៊ុំសម្រាស់និងដាក់សម្រាស់បំផ្លាញធនធានជលផលក្នុងបឹងអភិរក្សសម្រាប់ពូជត្រីពងកូនជាច្រើនកន្លែងដោយមិនខ្លាចនិងញញើតច្បាប់ដាក់ទោសឡើយ។ហើយក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រាន កាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ គេពុំដែលឃើញ មន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំផ្លូវទូកស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នំាងឈ្មោះលោកលីឡាបាន ឃុបឃិតបើកដៃឱ្យក្រុមមេឈ្មួញទូកឌុកនិងបក្ខពួកអោយមានរត់ការហ៊ុំសម្រាស់និងកាប់ព្រៃលិចទឹកយកមកដាក់សម្រាស់ តាមព្រែកគូរ)(ព្រែកក្រម៉ាល់)(ព្រែកសាច់ស្ពៃឡូតិ៍លេខ៤)(ព្រែកអន្លង់កញ្ចុះ)(ស្វាយកាប)(ស្លាបកុក)(ព្រែកតាភោគក្រៅ)(ព្រែកបែកក្អម)(កោះបាយក្រៀម)(ព្រែកតាក្លេ)នេះនិយាយតែឃុំប្រឡាយមាស។រីឯចំណែកឃុំផ្លូវទូកវិញបទល្មើសកាប់ព្រៃលិចទឹកយកមកទំលាក់ក្នុងព្រែកនិងតាមទន្លេក្រៅដើម្បីហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំប្រឡាយមាសប៉ុណ្ណាដែរ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះនៅព្រឹកថ្ងៃទី០៧ខែ កុម្ភៈឆ្នាំ២០១៩ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះសង្កេតឃើញថាមានបឹងនិងព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងឈ្មោះលោកតាតសីហាក់ឃុបឃិតនិងបើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់តាមព្រែកនិងទន្លេក្រៅហើយអោយមានរត់ការហ៊ុំសម្រាស់ទៀតផង។លោកឈួរច័ន្ទឌឿនអភិបាលខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងគួរមានវិធានការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយការណ៍ថាមានអាជ្ញាធរឃុំប្រឡាយមាសនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលថាបានរៀបចំគំរោងនិងមេខ្លោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះដូចខាងលើនិងមានរត់ការហ៊ុំសម្រាស់យកលុយទៅអោយមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនតូចក្នុងខេត្តទៀតផង។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា...
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ជាសាសនិកឥស្លាមចំនួនប្រមាណ៣០០នាក់ នៅវិហារ...
បាងកក ៖ អាជ្ញាធរនិយតករទូរគមនាគមន៍នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ប៉ុស្តិ៍ទូរទស្សន៍មួយ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ ខណៈដែលការបោះឆ្នោតសាកលនឹងប្រព្រឹត្តនាខែក្រោយ។ នេះបើតាមការផ្សាយចេញដោយសារព័ត៌មាន Channel News Asia។ គណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC)...
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួមពី...
សិង្ហបុរី ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋអាជ្ញាសិង្ហបុរី លោក Edwin Tong បាននិយាយនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញថា រដ្ឋាភិបាលសិង្ហបុរីនឹងពិចារណាធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ថ្មី ដើម្បីប្រឆាំងទប់ស្កាត់ចំពោះការជ្រៀតជ្រែកពីបរទេស ដែលមានគោលដៅចង់បង្កបញ្ហា និងបំផ្លិចបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៃប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia។ លោក Tong បានធ្វើការឡើងខាងលើជាការឆ្លើយតបក្នុងនាមនាយករដ្ឋមន្រ្តី...
អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបើកការស៊ើបអង្កេតលើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីលោក គឹម រស្មីពីបទពុករលួយ។ ការស៊ើបអង្កេតនេះ បានធ្វើឡើងក្រោយពីលោក គឹម រស្មី ត្រូវបានព្រះមហាក្សត្រ លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ០៩ កុម្ភៈ។ (ACU) បានសម្រេចបើកការស៊ើបអង្កេតពីបទពុករលួយ លើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីម្នាក់ គឺ លោក គឹម រស្មី។ ការស៊ើបអង្កេតនេះ...
បើតាមវិទ្យុជាតិកម្ពុជាដែលចុះផ្សាយបន្តពីក្រសួងពត៌មានបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងព័ត៌មានប្តេជ្ញាជំរុញការតាក់តែងសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានចេញនៅពេលឆាប់ៗនេះ។ដើម្បីធានាឲ្យសង្គមកាន់តែទទួលព័ត៌មានទូលំទូលាយងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាក្រសួងកំពុងរៀបចំនីតិធីនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលបានដំណើរការទៅមុខយ៉ាងរលូនហើយគ្រោងនឹងបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗនេះ។ការបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះគឺឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានស្នើទៅស្ថាប័នរដ្ឋធំៗរបស់កម្ពុជាដើម្បីឲ្យជួយពន្លឿនអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានលឿន។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយកម្មវិធីប្រគល់និងទទួលបណ្ណបេឡាជាតិរបបសន្តិសុខសង្គមដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១២ខែកុម្ភៈនេះ។ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាក្រសួងព័ត៌មាននឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបន្ថែមទៀតដើម្បីអោយសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយមុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។កាលពីពេលថ្មីនេះមានអង្គការ និងសមាគមចំនួន ១៩ បានស្នើឲ្យស្ថាប័នរដ្ឋចំនួន ៤ឲ្យពន្លឿន ការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានឆាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន ខណៈដែលសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងព័ត៌មាន ដោយកំពុងបន្តនីតិវិធី ឲ្យមានការជជែកពិភាក្សាជាអន្តរក្រសួងបន្តទៀត។ ឯកឧត្តម ខៀវ កាញារីទ្ធបានបញ្ជាក់ថា មកដល់ពេលនេះក្រសួងព័ត៌មានបានបញ្ចប់ការពិភាក្សារវាងសង្គមស៊ីវិល សាធារណជន...
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ម្នាក់ៗរន្ធត់យ៉ាងខ្លាំងស្រឡាំងកាំង និងមានអារម្មណ៍ព្រឺជំនួសកីឡាករ ដោយសារតែកីឡាករថៃ Saber Fath ត្រូវកីឡាករកម្ពុជា បង្គោលក្រហម វ៉ែន សុវណ្ណ វាយឲ្យបែករយះដូចយកឡាមវះ ហើយបណ្ដាលឲ្យហូរឈាមជោគមុខ ដល់ថ្នាក់គ្រូបង្វឹករបស់កីឡាករថៃសម្រេចចិត្តសុំឲ្យកូនសិស្សរបស់ខ្លួនឈប់ប្រកួត។ កាប្រកួតទាំងមូល ត្រូវបានបញ្ចប់ក្នុងទឹកទី៥ មុនតម្រូវឲ្យប៉ះគ្នា...
ខេត្តពោធិ៍សាត់ ៖ ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ណុប ឌី ដែលអាងមានខ្នងបង្អែករឹងមាំនៅតែបន្តសកម្មភាពដឹកជញ្ជូនចេញពីខេត្តពោធិ៍សាត់ យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា កន្លងមកសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាបន្តបន្ទាប់ ក៏ប៉ុន្តែមេឈ្មួញ ណុប ឌី...
ខេត្តព្រះសីហនុ ៖ រឿងរ៉ាវចម្លែកៗបាននឹងកំពុងអង្រួន ខេត្តព្រះសីហនុ ឲ្យកក្រើកម្តងហើយម្តងទៀត មិនចេះចប់សោះ ជាក់ស្តែង នាដើមសប្តាហ៍កន្លងទៅនេះ នៅចំណុចភូមិ០៥សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ មានផ្ទុះបាតុភាពមួយទៀតកើតឡើង បង្កឲ្យភាគីទាំងសងខាងក្លាយទៅជាជនរងគ្រោះផង ជាដើមបណ្តឹងផង ក្នុងសំណុំរឿងមនុស្សឃាតដោយចេតនា ខណៈពេលចុះអនុវត្តដីការក្សាការពាររបស់ សាលាឧទ្ធរណ៍ដឹកនាំដោយលោក គួន ចន្ថា ចៅក្រមអមសាលាដំបូងខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ច្របូកច្របល់នេះ...
ខេត្តក្រចេះ ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចបង្គោលគីឡូ ៤១៨ ភូមិអូកណ្តៀរក្រោម ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ រវាងរថយន្ត mazda និង គោយន្តកន្ត្រៃ។ បើតាមសម្តីអ្នកភូមិនៅកន្លែងឃើញហេតុការណ៍នេះ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកងកេង ស្រុកព្រៃនប់...