Sat. Apr 19th, 2025

លោក​ ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើពុ​ករលួយ គួរបើក​ការស៊ើបអង្កេត​ឲ្យ​បានស៊ីជម្រៅ រឿងអាស្រូវពុករលួ​យរបស់លោក​ លឹម សម្បត្តិមេគ​យច្រកអាកា​សយា​នដ្ឋានអន្តរជា​តិភ្នំពេញ​ជាប​ន្ទាន់ on August 10, 2019

តាម​ការ​បង្ហើប​ពី​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​លោក លឹម សម្បត្តិ និង​បក្ខពួក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​នេះ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​។ ដោយហេតុថា សូម្បីតែ​ឯកសារ​ស្របច្បាប់​របស់​ក្រុមហ៊ុន​នាំចូល​ទំនិញ​វិនិយោគ​ក៏ត្រូវ​បាន​លោ លឹម សម្បត្តិ ព្រមទាំង​បក្ខពួក​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជា​ប្រភព​ចំណូល​របស់​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ផងដែរ​ទើប​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក លឹម សម្បត្តិ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដោយ​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​សកម្មភាព​នៃ​អំពើពុករលួយ​ដ៏​ខ្លាំងក្លា​នោះ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​រួចទៅហើយ​

 

បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាន់តែ​បានដៃ​ក្នុង​ការប្រើ​តួនាទី​ប្រើ​អំណាច​របស់ខ្លួន​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។ ការ​គាប​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា លោក លឹម សម្បត្តិ ដែលជា​មេ​គយ​ច្រក​នេះ កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក លឹម សម្បត្តិ ព្រមទាំង​បក្ខពួក​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញទំហឹង​។ ជាក់ស្ដែង​រឿងអាស្រូវ​ពុករលួយ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​លោក លឹម សម្បត្តិ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា បើ​ប្រៀបធៀប​ទៅនឹង​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុនៗ​គឺ​លោក លឹម សម្បត្តិ ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ ហើយ​លោក លឹម សម្បត្តិ តែង​យកឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មក​ប្រើ​ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​បក្ខពួក​ជាបន្ទាន់​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក លឹម សម្បត្តិ ដែលជា​មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​(មានត)

You may have missed