Wed. Dec 4th, 2024

អ្នកលក់នំបុ័ងប្រហិតម្នាក់បែកគំនិតប៉ុនប៉ងរំលោភក្មេងស្រីមិនបានសម្រេចត្រូវប៉ូលិសវ៉ៃខ្នោះ

បាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋានក្រុងបាត់ដំបងឃាត់ខ្លួនពីបទប៉ុនប៉ងរំលោភអនិតិជន។
ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបងជាពិសេស គឺសិស្សានុសិស្សដែលធ្លាប់ស្គាល់ជនសង្ស័យ ដែលមានឈ្មោះ តក់ ទិត្យ ហៅបូរី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ប្រហិតតាមសាលារៀន។
លោកស៊ន កុសល អធិការរងក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់ក្រុមការងារយើងថា៖ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកអធិការបានបន្តថា៖ជនសង្ស័យ បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនបានលួងលោម ក្មេងស្រីម្នាក់ ឈ្មោះ ហ.ប.ផ អាយុ១៣ឆ្នាំ ដោយយកលេះអោយនំបុ័ងប្រហិតមួយ និងលុយចំនួន៣ពាន់រៀល រួចហើយនាំក្មេងស្រីរងគ្រោះចូលក្នុងព្រៃ ស្រាតបម្រុងរំលោភ ស្រាបតែមានអ្នកភូមិទៅទាន់ស្រែក អោយជួយចាប់ជនល្មោភកាមនេះប្រគល់អោយប៉ូលិសតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ករុណា

You may have missed