Sat. Apr 19th, 2025

រថយន្ត 470 របស់ប៉ូលីសអន្តោប្រវេសន៍អន្តរជាតិម្នាក់ត្រូវអគ្គីភ័យឆាប់ឆេះនៅក្នុងព្រលានយន្តហេះ

ភ្នំពេញ ៖ រថយន្ត៤៧០ របស់នគរបាលអន្តោប្រវេសន៍ម្នាក់ បានឆាបឆេះ បង្កការភ្ញាក់ផ្អើលទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ កន្លែងចំណតរថយន្ត នៃបរិវេនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ប្រភពសន្តិសុខមួយរូបនិយាយថា រថយន្តដែលរងការឆាបឆេះ ម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BA-1902 ជាកម្មសិទ្ធរបស់នគរបាលអន្តោប្រវេសន៍ម្នាក់ ប៉ុន្តែមិនស្គាល់ឈ្មោះនោះទេ បម្រើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ។

ប្រភពព័ត៌មានបានឱ្យដឹងថាបានអោយដឹងថា គេឃើញរថយន្តខាងលើ ចតនៅចំណតជាធម្មតា ពុំមានមនុស្សនៅក្នុងនោះទេ ដោយម្ចាស់កំពុងបំពេញការងារនៅខាងក្នុង ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានផ្សែងរួមនិងអណ្ដាតភ្លើងឆេះផ្នែកខាងមុខនៃរថយន្តតែម្ដង ។ ភ្លាមៗ ក្រុមអន្តរាគមន៍ប្រចាំទីនោះ បានបាញ់ពន្លត់ ។

ខណៈកើតហេតុ ម្ចាស់រថយន្ត ក៏បានមកដល់រើអីវ៉ាន់ចេញពីក្នុងរថយន្តដែរ ព្រោះខ្លាចឆេះម៉ដ្ឋ ប៉ុន្តែករណីនេះបង្កការខូចខាតផ្នែកខាងមុខនៃរថយន្តតែប៉ុណ្ណោះ ពុំបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។ មូលហេតុ គេសង្ស័យឆ្លងភ្លើងចេញពីក្បាលអាគុយខណៈប្រព័ន្ធភ្លើងរថយន្តមានបញ្ហា ៕

You may have missed