Sat. Apr 19th, 2025

ដេកស្ដាប់កាសបណ្ដេីរនឹងបញ្ចូលថ្មបណ្ដើរបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីស្លាប់

កណ្ដាល ៖ នារីម្នាក់បានបាត់បង់ជីវិត ដោយសារឆ្លងចរន្តអគ្គីសនី ពីខ្សែសាកចូលមកដល់កាសជាប់នឹងត្រចៀក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចកើតហេតុ ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ អាន សុខណា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជនជាតិខ្មែរទីកន្លែងកំណើត ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងដកហូត៖ -ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន០១  -ខ្សែកាស ម៉ាក Samsung ពណ៌សចំនួន១ ~ ទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

សមត្ថកិច្ចបានស្រង់តាមការបំភ្លឺរបស់ឈ្មោះ សុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង៧:០០នាទីព្រឹក ឈ្មោះ អាន សុខណា ជាជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិតនិងឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់មានបើកទេ រួចខលហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ។

ប្រភពបន្តថា ពេលមកដល់នាំគ្នាទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច  លូកដៃទាញគន្លឹះទ្វារបើក ឃើញជនរងគ្រោះដេកក៏ដាស់មិនក្រោក ជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរសព្ទ័ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ច ចុះធ្វើការពិនិត្យ។

សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ បានសន្និដ្ឋានថា ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ ។ សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

You may have missed