ភ្នំពេញ ៖ បុរសវ័យចំណាស់បានបាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូ ក៏ត្រូវប៉ារ៉ាសដែកធ្លាក់មកចំ នៅវេលាម៉ោងជាង១០និង២០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២០៩កែងផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឡឹម វិសុទ្ធ ភេទប្រុស អាយុ៧០មុខរបរអ្នកចាប់សសៃ ជិះម៉ូតូមួយគ្រឿង ម៉ាកToday ពាក់ស្លាកលេខភ្នំពេញ1DA-2427 ។ បារ៉ាសដែកនេះ ជាបារ៉ាសសម្រាប់កំណត់កម្ពស់រថយន្ត កម្ពស់២ម៉ែត្រ៨០ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានរថយន្ដដឹកទំនិញ១គ្រឿង បានមកបុកបណ្ដាលរងការខូចខាត ក៏ត្រូវសមត្ថកិច្ចឃាត់បានបញ្ជូនទៅខណ្ឌដើម្បីចាត់ការតាមនីតិវិធី ។ បន្ទាប់មកអាជ្ញាធរ ក៏តម្រូវអោយម្ចាស់រថយន្តបង្កទាក់ទងទៅជំនាញផ្សារ និងឡានស្ទូច ដើម្បីរៀបចំបារ៉ាសនេះអោយល្អដូចដើមវិញ ដោយមានប្រជាការពារ នៅឈររង់ចាំឃាត់យានយន្តមិនអោយធ្វើដំណើរឆ្លងកាត់ នៅលេីផ្លូវ៤៣០តែប៉ុណ្ណោះ តែផ្លូវតូចមិនបានបិទទេ ទេីបមានអ្នកឆ្លងកាត់ ។ ស្របពេលជនរងគ្រោះឆ្លងកាត់ ការស្ទូចខុសបច្ចេកទេស ក៏ធ្លាក់ដែកមកចំតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ក្រុមជាងជួសជុលនោះទៅកាន់ប៉ុស្តិ៍ ធ្វេីការសួរនាំ តែសមត្ថកិច្ចហាមមិនអោយ ក្រុមអ្នកសារព័ត៌មាន ថតក្រុមជាងនោះទេ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ